**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រសួងព័ត៌មាន និងតំណាងអង្គការសហប្រជាជាតិ ប្តេជ្ញាលើកកម្ពស់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីការទទួលព័ត៌មានត្រឹមត្រូវ និងមានសុវត្ថិភាពនៅកម្ពុជា

នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពិសេសផ្តោតលើការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជា ។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧ នេះ ក្រសួងព័ត៌មានបានប្រែក្លាយខ្លួនជាស្ថាប័នកិច្ចការសាធារណៈរបស់រាជរដ្ឋាភិបាល ដែលដឹកនាំការងារគ្រប់គ្រងសន្តិសុខព័ត៌មានដោយផ្អែកលើសសរស្តម្ភ ៣ គឺ៖ សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយបែបទំនើប និងបណ្តាញសង្គមកើនឡើង ការធានាឱ្យពលរដ្ឋទទួលបានព័ត៌មានដែល «ពិត មានប្រភពច្បាស់លាស់ និងមានសុវត្ថិភាព» គឺជាកិច្ចការចម្បងបំផុតមួយរបស់ក្រសួង។
ក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី Vladanka អំពីវឌ្ឍនៈភាពនិងភាពជោគជ័យនៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានអនុវត្តនៅក្នុង២៥រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍រំលេចពីសារៈសំខាន់នៃយុទ្ធនាការនេះថាបានរួមចំណែកក្នុងការបង្កើនសមត្ថភាពពលរដ្ឋឱ្យមានភាពធន់នឹងឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះបានបណ្តុះស្មារតី និងបង្កើតទម្លាប់មហាជនឱ្យចេះវិភាគ ត្រិះរិះ និងការពារខ្លួនពីគ្រោះថ្នាក់នៃព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ការបង្កើតព័ត៌មានក្លែងក្លាយ រាប់ទាំងព័ត៌មានក្លែងក្លាយដោយបច្ចេកវិទ្យាAi ផងដែរក្នុងយុគសម័យឌីជីថល។ លោកស្រី Vladanka Andreeva បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការនេះ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពរបស់យុវវ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបបានជម្រាបជូនលោកស្រី Vladanka អំពីការពង្រឹងសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មានបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងចំណោមកិច្ចការអាទិភាពដទៃទៀត ដើម្បីធានាសុវត្ថិភាពព័ត៌មាន តាមរយៈការពង្រឹងការគោរពក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន សម្រាប់ផ្តល់ព័ត៌មានពិត មានគុណភាពក្នុងបរិបទឌីជីថល និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការលើកកម្ពស់គុណភាពព័ត៌មាន និងការពង្រឹងតួនាទីរបស់សារព័ត៌មានក្នុងការបម្រើប្រយោជន៍សង្គម ដោយការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា UNESCO និង OHCHR ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន។ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រែក្លាយបញ្ហាប្រឈមនៃបច្ចេកវិទ្យា ឱ្យទៅជាកាលានុវត្តភាព ដើម្បីកសាងសង្គមកម្ពុជាឱ្យមានភាពធន់ ពោរពេញដោយចំណេះដឹង និងព័ត៌មានពិតច្បាស់លាស់ សម្រាប់ការអភិវឌ្ឍដោយបរិយាបន្ន ៕

អត្ថបទដែលជាប់ទាក់ទង