**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

ប្រទេសចំនួន ២២ នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងបើកច្រកសមុទ្រ Hormuz

ឌូបៃ៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២១ ខែមីនា ប្រទេសចំនួន ២២ បានឱ្យដឹងថាពួកគេនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៅឯច្រកសមុទ្រ Hormuz ដោយថ្កោលទោសការបិទផ្លូវទឹកដ៏សំខាន់មួយនេះពីសំណាក់អ៉ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ប្រទេសដែលភាគច្រើនជាអឺរ៉ុប ប៉ុន្តែក៏មានអេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែន បានគូសបញ្ជាក់ថា «យើងសូមថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងក្លាបំផុត ចំពោះការវាយប្រហារនាពេលថ្មីៗដោយអ៉ីរ៉ង់ទៅលើនាវាពាណិជ្ជកម្មដែលគ្មានអាវុធនៅតំបន់ឈូងសមុទ្រ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៉ីល រួមទាំងទីតាំងប្រេង និងឧស្ម័ន និងការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយកងកម្លាំងអ៉ីរ៉ង់»។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា «យើងសូមបង្ហាញការត្រៀមខ្លួនរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសមស្របមួយ​ ដើម្បីធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាពតាមច្រកសមុទ្រ។ យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនានាដែលកំពុងចូលរួមរៀបចំផែនការ»។

គួរបញ្ជាក់ថា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុងតេហេរ៉ង់បានសងសឹកដោយការវាយប្រហារលើប្រទេសជិតខាងឈូងសមុទ្ររបស់ខ្លួន ប៉ុន្តែក៏ទៅលើនាវានៅច្រកសមុទ្រ Hormuz ផងដែរ។ ការបិទខ្ទប់ច្រកសមុទ្រ និងការវាយប្រហារជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ននៅមជ្ឈិមបូព៌ា ធ្វើឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង