លោក ដូណាល់ ត្រាំ ថារូបលោកមិនមានផែនការបញ្ជូនកងទ័ពអាមេរិកចូលទៅកាន់អ៉ីរ៉ង់នោះទេ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមិនមានផែនការបញ្ជូនកងទ័ពអាមេរិកចូលទៅកាន់អ៉ីរ៉ង់នោះទេ ខណៈសង្រ្គាមកំពុង ឆ្ពោះទៅរកសប្ដាហ៍ទី៤។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ជាការឆ្លើយតបទៅកាន់អ្នកសារព័ត៌មានម្នាក់ដែលបានសួរថាតើលោក មានផែនការបញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់អ៉ីរ៉ង់ឬក៏អត់?
ជាការឆ្លើយតបអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅឯវិមានពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំនឹងមិនបញ្ជូនកងទ័ពទៅណាទេ ហើយប្រសិនបើខ្ញុំបញ្ជូន ក៏ខ្ញុំនឹងមិនប្រាប់អ្នកដែរ។ ប៉ុន្តែខ្ញុំមិនបញ្ជូនកងទ័ពនោះទេ។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់»៕
