**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម សួស យ៉ារ៉ា ៖សៀវភៅ “ការងើបឡើងនៃប្រទេសលោកខាងត្បូងនិងផលបច្ច័យសម្រាប់ភាពជាដៃគូជប៉ុន-អាស៊ាន” ព្រមានអំពីហានិភ័យនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែកបាក់សេដ្ឋកិច្ច

ភ្នំពេញ: ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធសៀវភៅ ដែលមានចំណងជើង “ការងើបឡើងនៃប្រទេសលោកខាងត្បូង និងផលបច្ច័យសម្រាប់ភាពជាដៃគូជប៉ុន-អាស៊ាន” The Rise of the Global South and Its Implications for Japan–ASEAN Partnership » នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ីភ្នំពេញ។

កម្មវិធីសហការរៀបចំដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាតំណាងនៃស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា និងរដ្ឋសភា និងសមាជិកក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ស្ថាប័ន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម បានលើកឡើងថា៖«សៀវភៅនេះជាសមិទ្ធផលនៃការស្រាវជ្រាវ និងការសន្ទនាយ៉ាងម៉ត់ចត់ក្នុងចំណោមអ្នកជំនាញមកពីប្រទេសកម្ពុជា ជប៉ុន និងអាស៊ាន ផ្តល់នូវការវិភាគដោយស្មោះត្រង់អំពីទំនាក់ទំនងជប៉ុន-អាស៊ាន។

ដោយបង្ហាញពីចំណុចខ្លាំង និងការបំពេញបន្ថែម កំណត់អត្តសញ្ញាណបញ្ហាប្រឈមរបស់ស្ថាប័នគូសបញ្ជាក់ពីឱកាសក្នុងការផ្លាស់ប្តូរបៃតង ឌីជីថលូបនីយកម្ម និងនិងការតភ្ជាប់ ព្រមទាំងការព្រមានអំពីហានិភ័យនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែកបាក់សេដ្ឋកិច្ច។»។
ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ពីសារសំខាន់ៗចំនួនបីពីសៀវភៅនេះ៖

ទី ១- ការងើបឡើងនៃប្រទេសលោកខាងត្បូង ទាមទារឱ្យមានការបង្កើតរួមគ្នាជាប្រព័ន្ធជាមួយដៃគូថ្មីៗ។

២- កិច្ចសហប្រតិបត្តិការកំពុងអភិវឌ្ឍន៍ ជាពិសេសក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងការតភ្ជាប់នូវ ឌីជីថលូបនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

៣- បទដ្ឋាន និងស្ថាប័ននានារួមគ្នាពង្រឹងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ការសម្ពោធសៀវភៅនេះនឹងបម្រើជាឯកសារយោងសម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាមគ្គុទ្ទេសក៍សម្រាប់អ្នកធ្វើគោលនយោបាយ និងជាការបំផុសគំនិតដល់យុវជនជំនាន់ក្រោយក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង