អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំស្រែអំពូម អាណត្តិទី៥
ភ្នំពេញ៖ ឯកឧត្ដម ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី នៅព្រឹកទី៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំស្រែអំពូម អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សាស្រុកពេជ្រាដា អភិបាលរងស្រុក អធិការស្រុក មេប៉ុស្តិ៍ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំជាច្រើនរូប ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាឃុំស្រែអំពូម។
សូមបញ្ជាក់ថា សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អាណត្តិទី៥នេះ រួមមាន៖
ទី១.លោក ធុយ ប៊ុនលឿន ជាប្រធានក្រុមប្រឹក្សាឃុំ
ទី២.លោក ច្រាវ ធ្វេ ជាសមាជិកក្រុមប្រឹក្សាឃុំ
ទី៣.លោក ស្រ៊ាន ពិសិទ្ធ ជាសមាជិកក្រុមប្រឹក្សាឃុំ
ទី៤.លោក ត្រើម សុខ ជាសមាជិក
ទី៥.លោកស្រី គង់ ផានី ជាសមាជិក ៕