**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ

អ៊ីស្រាអែលប្រកាសថា ខ្លួនមានផែនការលម្អិតសម្រាប់បន្តធ្វើសង្គ្រាមយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត

ហ្សេរុយសាឡឹម៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ៊ីស្រាអែលបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនមានផែនការលម្អិតសម្រាប់បន្តធ្វើសង្គ្រាមយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ខណៈយោធារបស់ខ្លួនបានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីយប់មិញ។

ស្របពេលជាមួយគ្នានេះ ការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ក៏បានបិទអាកាសយានដ្ឋានឌូបៃជាបណ្តោះអាសន្ន និងវាយប្រហារកន្លែងប្រេងសំខាន់មួយនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ។

សង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ឥឡូវនេះកំពុងឈានចូលសប្តាហ៍ទី៣ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ។ ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់សម្រាប់ប្រេង និងឧស្ម័ន ២០ភាគរយ នៃពិភពលោក បានរុញច្រានតម្លៃប្រេងឱ្យឡើងថ្លៃ និងបង្កក្តីបារម្ភអំពីការកើនឡើងនៃអតិផរណាសកល។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យមានក្រុមចម្រុះដើម្បីជួយបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ និងបានព្រមានអង្គការណាតូថា នឹងជួបអនាគត «អាក្រក់បំផុត» ប្រសិនបើសម្ព័ន្ធមិត្តមិនព្រមជួយទីក្រុងវ៉ាស៊ីនតោន។

ជាការឆ្លើយតបសម្ព័ន្ធមិត្តហាក់មានការប្រុងប្រយ័ត្ន ដោយបង្ហាញការគាំទ្រចំពោះតែកិច្ចខិតខំប្រឹងប្រែងការទូត និងចៀសវាងសកម្មភាពយោធា។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកវរសេនីយ៍ទោ ណាដាវ សូសានី (Nadav Shoshani) បានបញ្ជាក់ថា គោលបំណងរបស់អ៊ីស្រាអែលគឺចង់ធ្វើឱ្យរបបនេះចុះខ្សោយ និងបំផ្លាញសមត្ថភាពយោធារបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលផ្លោង កន្លែងនុយក្លេអ៊ែរ និងបរិក្ខារសន្តិសុខផ្សេងៗ។ លោកបានសង្កត់ធ្ងន់ថា យោធានៅមានគោលដៅរាប់ពាន់ទៀតនៅខាងក្នុងប្រទេសអ៊ីរ៉ង់។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាក់ឈី (Abbas Araqchi) បានបញ្ជាក់តាមរយៈបណ្តាញព័ត៌មានក្នុងស្រុកថា ទីក្រុងតេហេរ៉ង់មិនបានស្នើសុំបទឈប់បាញ់ ឬផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង