ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាគឺ “ល្អណាស់”

ភ្នំពេញ៖ ក្រសួងបរិស្ថានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៨.០២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តកែប ខេត្តព្រៃវែង ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និង ខេត្តមណ្ឌលគីរី។
ពណ៌បៃតង៖ គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង និង ខេត្តព្រះវិហារ៕

