នគរបាលឃាត់ខ្លួនបុរសម្នាក់ ដែលលក់ចែកចាយឧបករណ៍អេឡិចត្រូចនិក និងសារធាតុគីមីសម្រាប់ជក់ នៅក្រុងបាត់ដំបង

បាត់ដំបង៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការ បង្ក្រាបបានករណី លក់ចែកចាយឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ឆៃ តុលា ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-បារីអេឡិចត្រនិច (ម៉ាក SE GAR) ចំនួន៥១ដើមសង្ស័យមានសារធាតុញៀន ប្រភេទអ៊ុចស្តាស៊ី
-ក្បាលបារីអេឡិចត្រូនិច (ម៉ាកNO VA) ចំនួន ៦៥ ដើម សង្ស័យមានសារ ធាតុញៀន ប្រភេទអ៊ុចស្តាស៊ី
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
ជនសង័្សយនិងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕

