**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឥស្សរជនជាន់ខ្ពស់ និងអ្នកជំនាញជាច្រើនធ្វើបទបង្ហាញ យ៉ាងផុសផុល ស៊ីជម្រៅតាមរយៈសិក្ខាសាលាស្តីពី «ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា»

ភ្នំពេញ៖ អង្គសិក្ខាសាលាស្តីពី «ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» បានប្រព្រឹត្តទៅយ៉ាងផុសផុល ជាមួយការធ្វើបទបង្ហាញ ស៊ីជម្រៅពីសំណាក់ឥស្សរជនជាន់ខ្ពស់ និងអ្នកជំនាញមកពីស្ថាប័នគន្លឹះៗរបស់រាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសដៅកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងការកសាងភាពធន់ជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានរំលេចនូវយុទ្ធសាស្ត្រពង្រឹងភាពធន់ពាណិជ្ជកម្មកម្ពុជា តាមរយៈការអនុវត្តគោលការណ៍ «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី»។

ឯកឧត្តមបានសង្កត់ធ្ងន់លើការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីកាត់បន្ថយការពឹងផ្អែក និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។

ដោយឡែក លើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីភាពចាំបាច់នៃការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា។

ឯកឧត្តមបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (MSMEs) ការបង្កើនផលិតភាពតាមរយៈនវានុវត្តន៍ និងការរៀបចំប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យសិប្បកម្ម និងឧស្សាហកម្មទំនើប។

ពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបង្ហាញពីចក្ខុវិស័យដ៏មហិច្ឆតានៃ «រដ្ឋាភិបាលមិនប្រើក្រដាស» និងការជំរុញសេវាសាធារណៈឌីជីថលឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ។

ឯកឧត្តមបានផ្ដោតសំខាន់លើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត AI ដោយបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា AI ត្រូវតែឈរលើគោលការណ៍ទទួលខុសត្រូវ ធានាសុវត្ថិភាពទិន្នន័យ និងបម្រើឱ្យផលប្រយោជន៍រួមរបស់មនុស្សជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ បានធ្វើបទបង្ហាញស្តីពី «សុខដុមនីយកម្មច្បាប់ និងគោលនយោបាយ»។

ឯកឧត្តមបានពន្យល់ពីសារៈសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើសមស្របកម្មនៃបទប្បញ្ញត្តិច្បាប់នានា ដើម្បីសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម ដែលជាគ្រឹះដ៏រឹងមាំក្នុងការធានានូវយុត្តិធម៌សង្គម និងតម្លាភាពក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច។

អង្គសិក្ខាសាលាបានបិទបញ្ចប់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ដែលបានវាយតម្លៃខ្ពស់ចំពោះបទបង្ហាញដ៏មានខ្លឹមសារទាំងនេះ ដោយចាត់ទុកថាជាធាតុចូលដ៏សំខាន់សម្រាប់អង្គនីតិប្បញ្ញត្តិ ក្នុងការតាក់តែងច្បាប់ដើម្បីឆ្លើយតបនឹងការវិវត្តនៃសកលលោក និងតម្រូវការជាក់ស្តែងរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង