**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

បទវិភាគ៖​ផ្តោតសំខាន់លើ​មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន៖​គូរប្លង់​ផែនការគោលថ្មី ​ពិភពលោកបាន​ឃើញប្រទេសចិន​ដែលកំពុងដើរ​យ៉ាងស្វាហាប់​

ការបោះឆ្នោត​អនុម័តលើ​សេចក្តីសម្រេចចិត្ត​ស្តីពី​របាយការណ៍​ការងាររដ្ឋាភិបាល ​សេចក្តី​សម្រេចចិត្ត​ស្តីពីគោល​ការណ៍​សំខាន់​អំពី​“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥”​ ​ច្បាប់អំពីបរិស្ថាន​អេកូឡូស៊ី ​ច្បាប់ស្តីពី​ការជំរុញ​វឌ្ឍនភាពនិង​សាមគ្គីភាពនៃ​ជនជាតិ និង​ច្បាប់ស្តីពី​ផែនការ​អភិវឌ្ឍន៍ជាតិ ​។ល។ កាលពី​ថ្ងៃទី១២​ខែមីនាឆ្នាំ២០២៦ ​មហាសន្និបាត​នៃសភាទាំង​ពីរ​របស់ចិន​បានបញ្ចប់​របៀបវារៈ​មួយចំនួន​ដោយជោគជ័យ​ នេះជាសក្ខីភាព​ដែលបញ្ជាក់​ពីសារៈសំខាន់​ ឆ្នាំចាប់ផ្តើមនៃ​“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥”​ ។
“និមិត្តសញ្ញា​ដ៏សំខាន់មួយ” “​គ្រោងទិសដៅ​យុទ្ធសាស្ត្រថ្មី​របស់ចិន” “​ជាមហាសន្និបាត​នយោបាយដ៏​ឱឡារិករបស់ចិន​ ហើយក៏ជា​ទស្សនទាន​ឈ្នះ-ឈ្នះរបស់​ពិភពលោកផងដែរ​”​។ល។ ​មតិ​អន្តរជាតិ​យល់ឃើញថា​ មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន​មិនត្រឹមតែ​បាន​តាក់តែង​​គោលលំនាំ​ប្រតិបត្តិការ​អនាគតរបស់ចិន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​បានគូរវាស់​ផែនទី​ចង្អុលបង្ហាញ​ផ្លូវសម្រាប់​ប្រទេសនានា​​សម្រេចបាននូវ​វិបុលភាពរួម​ផងដែរ ។​ តើចិន​នឹងធ្វើអ្វីខ្លះក្នុង​រយៈពេលប្រាំឆ្នាំ​ខាងមុខ?​ តើលេខ​សម្ងាត់នៃ​ភាពជោគជ័យ​ដើម្បីសម្រេច​បាន​ «អភិបាលកិច្ច​របស់ចិន​» តាមរយៈ​ផែនការ៥ឆ្នាំគឺ​អ្វី? តើ​ពិភពលោក​នឹងមើលឃើញ​ប្រទេសចិន​យ៉ាងណា​ក្នុងរយៈពេល​៥ឆ្នាំខាងមុខនេះ?
ការសម្រេចបាន​នូវ​ការធ្វើ​ទំនើបកម្ម គឺជា​​សុបិន​ដែលប្រជាជាតិ​ចិនតែងតែ​ប្រាថ្នាចង់បាន​តាំងពី​សម័យទំនើប​ ប៉ុន្តែ  “ទំនើបកម្ម​នឹងមិនមែនធ្លាក់​ពីលើមេឃ​មកនោះទេ​ ផ្ទុយទៅវិញ ​ត្រូវតែ​សម្រេច​បាន​តាមរយៈ​ការបញ្ចេញ​ស្មារតី​ភាពម្ចាស់ការ​ក្នុង​ប្រវត្តិសាស្ត្រ​​” ។ ​​ចាត់ទុក​ផែនការ​អភិវឌ្ឍន៍​ជាតិ​៥ឆ្នាំធ្វើជា​ចំណុច​ចាប់ផ្តើម ​​បែងចែក​គោលដៅដ៏​មហិមា​ទៅជាភារកិច្ច​តាម​ដំណាក់កាល​នីមួយៗ​ ដើម្បី​សម្រេចបាន​ការធ្វើទំនើបកម្ម​សង្គមនិយម​តាមលំដាប់​លំដោយ​ អភិវឌ្ឍន៍និង​រីកចម្រើន​ជាបន្តបន្ទាប់ នេះគឺ​ជាការបង្ហាញពី​ស្មារតី​ភាពម្ចាស់ការ​ក្នុង​ប្រវត្តិសាស្ត្រ​​​របស់បក្ស​កុម្មុយនីស្តចិន ។
បើមើល​ទិដ្ឋភាព​ទូទាំង​ពិភពលោក ​រូបមន្តនៃ​ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំនេះ​មិនមែន​ចិន​ជាអ្នកផ្តួចផ្តើម​ដំបូងទេ​ ហើយក៏​មិនមែន​ជាកម្មសិទ្ធផ្តាច់មុខ​របស់ចិន​ប៉ុណ្ណោះដែរ​ ប៉ុន្តែមាន​តែ​ប្រទេសចិន​​ដែលប្រកាន់ខ្ជាប់​បានយូរអង្វែង​បំផុត និងមាន​ប្រសិទ្ធភាព​​ដ៏លេចធ្លោ​បំផុត ​។ ​ពីឆ្នាំ១៩៥៣ ​ដល់ឆ្នាំ២០២៦ ​ពីផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំ​ទីមួយ រហូតដល់​ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥ ​ពី “ក្រីក្រខ្លាំង”​រហូតដល់​ការបង្កើតបាន​អច្ឆរិយ​លើ​វិស័យទាំងពីរ​ដែល​កម្រឃើញនៅ​លើពិភពលោក​ គឺកំណើន​សេដ្ឋកិច្ច​យ៉ាងឆាប់រហ័ស​ និងស្ថិរភាព​សង្គម​យូរអង្វែង​ ដែលបាន​ចាក់គ្រឹះកាន់តែ​រឹងមាំ​​សម្រាប់​ការសម្រេចបាននូវ​​​សង្គមនិយម​ទំនើប​ជាមូលដ្ឋាន ។
អ្នកវិភាគ​អន្តរជាតិ​បាន​យល់ឃើញថា​ ចំណុចសំខាន់​គឺការដឹកនាំ​ដោយ​គ្រប់ជ្រុងជ្រោយ​របស់​បក្សកុម្មុយនីស្តចិន​ ការរៀបចំ​ផែនការ​បែប​វិទ្យាសាស្ត្រ​ ព្រមទាំង​ភាពអត់ធ្មត់​ជាប្រវត្តិសាស្ត្រនិង​ភាពនឹងនរ​ជាយុទ្ធសាស្ត្រ​ ។ លោក​ Kirill Babaev ​នាយក​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ចិននិងអាស៊ី​ទំនើបនៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ីបាន​យល់ឃើញថា ​ផែនការ​អភិវឌ្ឍន៍៥ឆ្នាំ​របស់ចិន​ មិនត្រឹមតែ​ជាផែនការ​អភិវឌ្ឍន៍​ជាតិរយៈពេលវែង​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំងជា​ប្រភពនៃកម្លាំង​ចលករ​ដែលជំរុញឱ្យ​សង្គមទាំងមូល​មានភាពរស់រវើក​ផងដែរ ។
ក្នុងរយៈពេល៥​ឆ្នាំខាងមុខនេះ​ ការជំរុញ​ការកសាង​សហគមន៍​រួមវាសនា​សម្រាប់មនុស្សជាតិ​ ​អនុវត្ត​ជាក់ស្តែង​នូវគំនិតផ្តួចផ្តើម​សកល​ចំនួនបួន ​ចូលរួម​យ៉ាងសកម្មនិង​​ណែនាំ​​អភិបាលកិច្ច​សេដ្ឋកិច្ចសកល​ និងផ្តល់​​ផលិតផល​សាធារណៈ​កាន់តែច្រើន​។ល។ ​ការរៀបចំ​​មួយចំនួន​បានបង្ហាញ​យ៉ាងច្បាស់ថា​៖ នៅក្នុង​ពិភពលោក​ដែលពោរពេញ​ទៅដោយ​ភាពវឹកវរ ​ប្រទេសចិន​មានស្ថិរភាព​យ៉ាងរឹងមាំ​ដូចភ្នំថៃសាន ​ហើយជានិច្ចកាល ​ចិនតែងតែ​ជាប្រទេស​ធំ​ដែលមាន​ទំនួល​ខុសត្រូវ​ អាច​រំពឹងទុកបាន​ ទុកចិត្តបាន ​និងពឹងផ្អែកបាន​ ​ព្រមទាំង​ជាកម្លាំងសន្តិភាព​ កម្លាំងនឹងនរ និង​កម្លាំងយុត្តិធម៌​ដ៏សំខាន់បំផុត​​លើពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង