**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អ៉ីរ៉ង់ប្រកាសព្រមានពិភពលោកឱ្យត្រៀមខ្លួនជាស្រេច ចំពោះការហក់ឡើងនៃថ្លៃប្រេង

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធនេះ មេបញ្ជាការយោធាអ៉ីរ៉ង់ បានប្រកាសព្រមានពិភពលោកឱ្យត្រៀមខ្លួនជាស្រេច ចំពោះការហក់ឡើងនៃថ្លៃប្រេងរហូតដល់ ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលនាវាចំនួន ៣គ្រឿងទៀត បានរងការវាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រដែលកំពុងស្ថិតក្រោមការបិទខ្ទប់។

ទោះបីជាសហរដ្ឋអាមេរិកបានអះអាងពីប្រតិបត្តិការវាយប្រហារដ៏សន្ធឹកសន្ធាប់បំផុតលើអ៉ីរ៉ង់ក៏ដោយ ប៉ុន្តែទីក្រុងតេហេរ៉ង់នៅតែអាចបន្តការវាយប្រហារតបតវិញ និងរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។

លោក Ebrahim Zolfaqari អ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអ៉ីរ៉ង់ បានថ្លែងទៅកាន់សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «ចូរត្រៀមខ្លួនទទួលយកតម្លៃប្រេង ២០០ដុល្លារក្នុងមួយបារ៉ែលចុះ ព្រោះតម្លៃប្រេងគឺអាស្រ័យលើសន្តិសុខក្នុងតំបន់ ដែលពួកអ្នកជាអ្នកបំផ្លាញវា»។ មិនត្រឹមតែប៉ុណ្ណោះ លោកបានព្រមានឱ្យប្រជាជននៅទូទាំងមជ្ឈិមបូព៌ា រក្សាគម្លាតយ៉ាងតិច ១,០០០ម៉ែត្រពីធនាគារនានា ដោយអ៉ីរ៉ង់នឹងកំណត់យកធនាគារដែលធ្វើជំនួញជាមួយអាមេរិក ឬអ៉ីស្រាអែល ជាគោលដៅវាយប្រហារបន្ទាប់។

គួរបញ្ជាក់ថា ការបិទផ្លូវច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការពិភពលោក បានបង្កជាវិបត្តិថាមពលធ្ងន់ធ្ងរបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។ ខណៈដែលទីផ្សារភាគហ៊ុនសកលចាប់ផ្តើមងើបឡើងវិញដោយសារការរំពឹងទុកថា លោក ដូណាល់ ត្រាំ នឹងអាចបញ្ឈប់សង្គ្រាមនេះបានឆាប់រហ័ស ប៉ុន្តែតាមការពិត ទាំងមន្ត្រីអ៉ីស្រាអែល និងអាមេរិក បានទទួលស្គាល់ដោយផ្ទាល់ថា មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា សង្គ្រាមនេះនឹងបញ្ចប់នៅពេលណានោះទេ។ លោក Ebrahim Zolfaqari បានសង្កត់ធ្ងន់ថា ភាពវឹកវរនៃថ្លៃប្រេងនេះ គឺជាផលវិបាកដោយផ្ទាល់ពីការបង្កជម្លោះរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង