**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

អភិបាលខេត្តក្រចេះ ជំរុញអាជ្ញាធរក្រុង ស្រុក បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់

ក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរ ក្រុង ស្រុក បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដែលដាក់លក់ប្រចាំថ្ងៃ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់។

ការជំរុញរបស់ ឯកឧត្តម វ៉ា ថន នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំកាំពីសាលាខេត្ត។

នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលបានជំរុញដល់អាជ្ញាធរក្រុងស្រុក បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដែលដាក់លក់ប្រចាំថ្ងៃ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់ -បន្តពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្វះខាត ដើម្បីដាក់ផែនការចុះបន្តអន្តរាគមន៍ចែកជូនឲ្យទាន់ស្ថានភាព រួមនិងការពន្យល់ណែនាំអំពីការផ្តល់ជូន និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ -ត្រូវពិនិត្យ និងរៀបចំគុណភាព សុវត្ថិភាពចំណីអាហារ ក្នុងវិស័យទេសចរណ៍ ដោយមន្ទីរទេសចរណ៍ត្រូវចុះផ្សព្វផ្សាយណែនាំចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ដើម្បីរៀបចំទីតាំងឲ្យបានសមរម្យ និងមានសណ្តាប់ធ្នាប់ អនាម័យ ពិសេសនៅតំបន់រមណីយដ្ឋានទេសចរណ៍នានា ឱ្យបានមុនព្រឹត្តិការបុណ្យទន្លេ -ជំរុញចលនាភូមិ ១ផលិតផល១ ឲ្យត្រៀមយកមកដាក់តាំងលក់នៅក្នុងតាមបណ្តាស្តង់ ក្នុងព្រឹត្តិបុណ្យទន្លេ ដើម្បីជាឱកាសផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

ឯកឧត្តមបន្តថា សម្រាប់ការងារសន្តិសុខសណ្តាប់ធ្នាប់ ត្រូវពង្រឹងការចុះយាមល្បាតតាមទីតាំងសំខាន់ៗបណ្តោយមាត់ទន្លេ ការមកលំហែរកម្សាន្ត និងការងារហូបចុករបស់បងប្អូនប្រជាពលរដ្ឋ -ក្រុងស្រុក ត្រូវចុះពិនិត្យមើលទីតាំងប្រជុំជន លើការសាងសង់តូបលក់ដូររំលោភយកដីចំណីផ្លូវសាធារណៈ ត្រូវចុះណែនាំ និងទប់ស្កាត់បញ្ជៀសការកកស្ទៈចរាចរណ៍ -បណ្តាប៉ុស្តិ៍ជាប់បណ្តោយមាត់ទន្លេ សូមកុំឲ្យមានបញ្ហាជាប់ពាក់ព័ន្ធនិងបទល្មើសនេសាទឲ្យសោះ ករណីរកឃើញត្រូវចាត់វិធានការ និងដកហូតតំណែង។

ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ប្រជាលរដ្ឋដែលខ្វះដី សូមចូលរួមដាក់ពាក្យស្នើសុំដីឲ្យបានត្រឹមត្រូវ ជៀសវាងការចូលកាន់កាប់ដីខុសច្បាប់ ហើយជម្រុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យយាមល្បាតជាប់ប្រចាំ និងអនុវត្តតាមនីតិវិធីច្បាប់ -បញ្ហាក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងScamer Online តាមមូលដ្ឋាន សមត្ថកិច្ចត្រូវពង្រឹងការចុះតាមដានណែនាំធ្វើកិច្ចសន្យា និងឈានដល់ការចាប់បង្រ្កាបតាមនីតិវិធីច្បាប់ -បញ្ហាការជក់បារី ជក់គ្រឿងញៀនអេឡិចត្រូនិច សូមរួមគ្នាពិនិត្យស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ចេញសេចក្តីជូនដំណឹង និងណែនាំ ពិសេសនៅតាមសាលារៀន ដែលជាថ្នាល់បណ្តុះធនធានមនុស្សរបស់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង