**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

អភិបាលខេត្តរតនគិរី ជម្រុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅក្នុងខេត្ត ត្រូវកែលម្អរចំនុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ

រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជម្រុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅក្នុងខេត្ត ត្រូវកែលម្អរចំនុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

ការជម្រុញនេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា បូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៦ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត (អគារទីតាំងថ្មី)រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។

ឯកឧត្តម ញ៉ែម សំអឿន បញ្ជាក់ថា ចំនុចដែលត្រូវកែលម្អរ រួមមាន៖
១.បន្តពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាព បុស្តិ៍សុខភាព
២.បន្តលើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់មន្ត្រី
៣.ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង និង ៧ថ្ងៃ/សប្តាហ៍
៤.ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាពនៃសេវា ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ
៥.ពង្រឹងលើការធ្វើបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៦.ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃ ក្នុងយន្តការសុខភាពឌីជីថលលូបនីយកម្ម និងការវាយ តម្លៃឱ្យបានជាប្រចាំក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
៧.បន្តរួមគ្នាដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្រើន និងប្រសិទ្ធភាព ជាពិសេសប្រជា ពលរដ្ឋដែលមានការលំបាក និងខ្វះធនធាន
៨.បន្តធ្វើការសហការឱ្យបានខ្ពស់ជាមួយអជ្ញាធរ និងដៃគូ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ពិសេស ការពង្រីកសេវានៅតាមសហគមន៍
៩.ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ (គុណធម៌គ្រូពេទ្យ) “សម្ដីផ្អែម រួសរាយ រាក់ទាក់ គឺជាថ្នាំព្យាបាលដំបូងសម្រាប់អ្នកជំងឺ” ហើយត្រូវចាត់ទុកអ្នកជំងឺដូចជាសាច់ញាតិខ្លួនឯង។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តក៏បានសម្តែងនូវការកោតសរសើរ និងអរគុណដោយចំពោះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្តប្រកបដោយស្មារតីរទទួលខុសត្រូវខ្ពស់ ក្រមសីលធម៌ គុណភាព ប្រសិទ្ធភាព និងមានសុវត្ថិភាព ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ទទួលបានលទ្ធផលគួរជាទីមោទនជាពិសេសនៅតាមតំបន់ដាច់ស្រយាល ដែលមកដល់ពេលនេះ យើងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការមកទទួលសេវាសុខាភិបាលកាន់តែច្រើនឡើង និង សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីសុខាភិបាលដែលជាកងទ័ពអាវ ស មានទឹកចិត្តមុះមុតអង់អាចក្លាហាន តស៊ូ ក្នុងការទៅចូលរួមអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់ដើម្បីពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនវីរកងទ័ព នគរបាល និងប្រជាជនភៀសសឹក ក្នុងអំឡុងពេលរងផលប៉ះ ពាល់ការឈ្លានពានពីប្រទេសថៃផងដែរ។

សូមបញ្ជាក់ថា បើតាមការលើកឡើង ពីសំណាក់ លោក
ជា សានិត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរីសមិទ្ធិសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើការផ្តល់សេវា បានបន្តស្ថិតនៅលើមាគារវឌ្ឍនភាព តាមរយៈកំណើននៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាជនក្នុងនោះ ករណីពិនិត្យជម្ងឺក្រៅមានចំនួនសរុប ១៧៩,៦៥៤នាក់ និង សំរាកព្យាបាលមានចំនួនសរុប ២១,៨០៨នាក់ ក្នុងនោះ ករណីវះកាត់ធំមានចំនួន ៥១៤ ករណី។ រីឯអត្រាស្លាប់របស់អ្នកជម្ងឺសំរាកព្យាបាលមានចំនួន ០.៨២%។ ការសំរាលកូននៅមូលដ្ឋានសុខាភិបាលមានចំនួន ៤,៧៥៥នាក់ នៃចំនួនស្ត្រីមានគភ៌រំពឹងទុក ៤,៦០៧ នាក់។ វឌ្ឍនភាពនេះធ្វើអោយអត្រាមរណៈភាពមាតា និងទារកមានការថយចុះថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ ខណៈដែលសេវាសម្ភពសង្គ្រោះបន្ទាន់ និងថែទាំទារកត្រូវបានពង្រីកដើម្បីជួយសង្គ្រោះជីវិតស្ត្រីមានគភ៌ប្រឈមនឹងគ្រោះថ្នាក់នៅពេលសំរាល និងទារកកើតមិនគ្រប់ខែ។ ការគ្រប់ ដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺសម្រេចបាន ៩៧% នៃកុមារចំណុចអាយុ ក្រោម១ឆ្នាំ។ កុមារអាយុក្រោម៥ឆ្នាំដែលបានមកពិនិត្យជម្ងឺករណីថ្មីមានចំនួន ៣២,៣៥៣នាក់ ឬជាមធ្យមកុមារម្នាក់បាន មកពិនិត្យជំងឺ ១.១៨ដង ក្នុង១ឆ្នាំ។ដោយឡែកអន្តរាគមន៍អាហារូបត្ថម្ភ បានផ្ដោតជាបឋមលើការបំបៅដោះទារកដោយទឹកដោះម្តាយ ក្នុងអំឡុង១ម៉ោងដំបូងនៃកំណើត ការផ្តល់មីក្រូសារជាតិដល់ស្ត្រីមានគភ៌ និងស្ត្រីក្រោយសំរាល និងកុមារ។ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតថ្មីៗ កំពុងស្ថិតនៅលើមាគ៌ាវឌ្ឍនភាព។ ការព្យាបាលដោយ ឱសថប្រឆាំង មេរោគអេដស៍បានចំនួន ២៨៦នាក់ នៃចំនួនអ្នកផ្ទុកមេរោគអេដស៍/ជំងឺ អេដស៍ដែលបានចុះបញ្ជីទទួលការព្យាបាល។ អត្រាព្យាបាលជោគជ័យនៃជំងឺរបេង ៨៥%។ ករណីឈឺនៃជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥ និងអត្រាស្លាប់ទាបបំផុត ០.០០ ក្នុងប្រជាជន១សែននាក់។វឌ្ឍនភាពនេះនឹងបន្តឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលប់បំបាត់ជម្ងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា។ ការពង្រីកការគ្រប់ដណ្តប់នៃសេវាពិនិត្យ និងព្យាបាលជំងឺមិនឆ្លងរ៉ាំរ៉ៃ បានធ្វើអោយមានកំណើននៃការប្រើប្រាស់សេវាទាំងនោះគួរអោយកត់សំគាល់ដូចជាប្រជាជនអាយុពី ២៥-៦៤ឆ្នាំ ដែលមានជម្ងឺលើសសម្ពាធឈាម បានទទួលការពិគ្រោះបានកើនឡើងពី ៩,៩៤១ នាក់ ក្នុងឆ្នាំ២០២៥ និងប្រជាជនអាយុពី ២៥ – ៦៤ឆ្នាំ ដែល មានជម្ងឺទឹកនោមផ្អែម បានទទួលការពិគ្រោះ ៤,៦៩៣នាក់ ក្នុងរយៈពេលដូចគ្នានេះ។សេវាសុខភាពមាត់-ធ្មេញ បង្ការភាពងងឹតភ្នែករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពចំណីអាហារ សុខភាពបរិស្ថាន កំពុងស្ថិតនៅក្នុងវឌ្ឍនភាព៕

អត្ថបទដែលជាប់ទាក់ទង