ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាកម្ពុជា ចូលរួមកិច្ចប្រជុំបណ្តាញសមាជិកសភាវ័យក្មេង នៃសភានិយាយភាសាបារាំង (APF) នៅព្រឹទ្ធសភារវ៉ាន់ដា
ភ្នំពេញ៖ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃក្រុមសភាជាតិកម្ពុជា APF នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំបណ្តាញសមាជិកសភាវ័យក្មេង APF ក្នុងមហាសន្និបាតលើកទី៤៧ នៃសភានិយាយភាសាបារាំង (APF) នៅទីក្រុងហ្គីហ្គាលី ប្រទេសរវ៉ាន់ដា។
កិច្ចប្រជុំបណ្តាញសមាជិកសភាវ័យក្មេង APF នាឱកាសនេះ បានសម្រេចឯកភាពលើពង្រាងសេចក្តីសម្រេចស្តីពី «ការចូលរួមយុវជនក្នុងជីវភាពសភា»៕