ឯកឧត្តម សួន ភារិទ្ធ ជួបគណៈប្រតិភូជំនាញការចិន មកពីក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន
ភ្នំពេញ៖ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជំនាញការចិនមកពី ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីការងារសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕