អភិបាលខេត្តកណ្តាល៖ ទោះមេឃុំ ជំទប់ទី១ ជំទប់ទី២ មកពីបក្សណាក៏ដោយ ត្រូចខិតខំបម្រើពលរដ្ឋ ដោយមិនត្រូវរើសអើងនិន្នាការនយោបាយ
ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា បើទោះបីជាលោកមេឃុំ ជំទប់ទី១ ជំទប់ទី២ មកពីគណបក្សណាក៏ដោយ សូមខិតខំដើម្បីបម្រើសេវាសាធារណៈ ជូនពុកម៉ែមាមីងបងប្អូនប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើងនិន្នាការ នយោបាយគណបក្សនោះទេ។
ក្នុងឱកាសអបអរសាទរការ ចូលកាន់តំណែងជាមេឃុំ ជំទប់ទី១ ជំទប់ទី២ ដែលត្រូវបានប្រកាសទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ របស់រដ្ឋបាលឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ការបោះឆ្នោតកន្លងមកដែលមាន ការចូលរួមប្រកួតប្រជែងចំនួន៥ គណបក្សនោះ គ្រាន់តែបង្ហាញអំពីការចាក់គ្រឹះយ៉ាងជ្រៅ នៃដំណើរការប្រជាធិបតេយ្យ ដល់មូលដ្ឋានតែប៉ុណ្ណោះ ៕