**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើសុំឱ្យមានការកំហិតការផ្សាយគ្រឿងស្រវឹង ដើម្បីកាត់បន្ថយ ការទាក់ទាញកុមារ និងយុវជនឱ្យសេពគ្រឿងស្រវឹង

ភ្នំពេញ៖ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើសុំឱ្យភាគីពាក់ព័ន្ធត្រូវកំហិត ការផ្សាយគ្រឿងស្រវឹង ត្រឹមម៉ាកនិងឡូហ្គោ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ និងយុវជនឱ្យសេព គ្រឿងស្រវឹង ខណៈគ្រឿងស្រវឹងកំពុងផ្តល់ផលប៉ះពាល់ខ្លាំងដល់សង្គម និងសេដ្ឋកិច្ចជាតិ។
ការសិក្សាស្រាវជ្រាវមួយរបស់រាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញថា ការអនុវត្តប្រកាសលេខ ០៨៤ ប្រក.ពម ស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការកុមារ និងយុវជនពីការទាក់ទាញ ឲ្យសេពគ្រឿងស្រវឹងទេ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តន៍ប្រកាសស្តីពីការកំណត់អំពីបែបបទនីតិវិធី និងវិធានក្នុងការ គ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនាព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០២៦ នៅរាជបណ្ឌិត្យ សភាកម្ពុជា ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបាន បង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងភូមិសាស្ត្រមួយចំនួន ដូចជាខណ្ឌពោធិ៍សែនជ័យ ក្រុងសៀមរាប និងក្រុងកំពង់ចាម នៅមាន បញ្ហាប្រឈមធំៗដែលផ្ទុយនឹង ប្រកាសលេខ ០៨៥ របស់ក្រសួងព័ត៌មាន ។
ឯកឧត្តមស្នើសុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិចារណាដាក់ចេញបន្ថែម នូវ វិធានការកំហិតការផ្សាយពាណិជ្ជកម្ម ដែលងាយស្រួលក្នុងការពង្រឹងការអនុវត្ត និងដែលត្រូវបានកំណត់ ដោយអង្គការសុខភាពពិភពលោកថា មានប្រសិទ្ធភាពដើម្បីបង្ការកុមារនិងយុវជនពីការទាក់ទាញឲ្យសេព គ្រឿងស្រវឹង។ ស្ថិតក្នុងដំណាក់កាល ដែលកម្ពុជាមិនទាន់អាចហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿង ស្រវឹងទាំងស្រុងបាន យើងគួរកំហិតការផ្សាយពាណិជ្ជកម្មឲ្យមានត្រឹមម៉ាកនិងឡូហ្គោគ្រឿងស្រវឹង ដោយហាមមិនឲ្យមានការផ្សារភ្ជាប់ជាមួយរង្វាន់ ប្រើតារានិងបុគ្គលមានឥទ្ធិពល និងការផ្សាយតាម ប្រព័ន្ធឌីជីថល ជាដើម។
ឯកឧត្តមបន្តបង្ហាញលទ្ធផលស្រាវជ្រាវថា មាន៦៦%នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ ចន្លោះម៉ោង១៨:០០-២០:០០ បានផ្សារភ្ជាប់ជាមួយរង្វាន់ ពាក្យពេចន៍ជំរុញការផឹក សកម្មភាពយុវជន ផឹកជុំគ្នា និងរូបភាពតារាកាន់ដបគ្រឿងស្រវឹងជាដើម ដែលបំពានទៅនឹងគោលការណ៍ទី៦ នៃប្រកាស។ ជាង៦០%នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ស្ថិតនៅជិតជាងចម្ងាយ២០០ម៉ែត្រជុំវិញគ្រឹះស្ថានសិក្សា ដែលជាការប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ទី៧ នៃសេចក្ដីប្រកាស។ ជាង៨០%នៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង តាមទម្រង់អេឡិចត្រូនិក ឬឌីជីថល ឬបណ្ដាញ ទំនាក់ទំនងសង្គម មិនបានរចនាទំព័រចែងអំពីការហាមអនីតិជនចូលទស្សនា ដូចការកំណត់ក្នុង ប្រកាសទេ។ ជាងពាក់កណ្តាលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនបានដាក់សារអប់រំ តាមការ ចង្អុលបង្ហាញក្នុងគោលការណ៍ទី៩ នៃសេចក្ដីប្រកាស។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យក្មេង កំពុងកើនឡើង គួរឲ្យព្រួយបារម្ភ ទាំងក្នុងចំណោមបុរសនិងស្ត្រី។ ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង រួមមាន ជំងឺជាង២០០មុខ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការខាតបង់ថវិកា ជាពិសេសផលប៉ះពាល់លើ មូលធនមនុស្សរបស់កម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត អាដា ម៉ូអាដស៊ីរី មន្ត្រីសុខាភិបាលសាធារណៈការិយាល័យតំណាងអង្គការ សុខភាពពិភពលោកប្រចាំនៅកម្ពុជាបានឱ្យដឹងថា ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង កម្ពុជាត្រូវអនុវត្តន៍នូវ វិធានការគន្លឹះដែលចាំបាច់ គឺត្រូវ ពង្រឹងការរឹតបន្តឹងលើលទ្ធភាពទទួលបាន គ្រឿងស្រវឹង ទីតាំង និងម៉ោងលក់។ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងការពិនិត្យជាតិអាល់កុល។ជួយសម្រួលដល់ការពិនិត្យ ការព្យាបាល និងអន្តរាគមន៍កម្រិតស្រាល។ អនុវត្តការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភនានា និង ដំឡើងពន្ធលើគ្រឿងស្រវឹង ដើម្បីឱ្យតម្លៃកើនឡើង និងកាត់បន្ថយការប្រើប្រាស់។
លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាសុខភាពកម្ពុជាបានឱ្យដឹងថា មនុស្សពេញវ័យ អាយុចន្លោះពី១៨-៦៩ឆ្នាំមាន៥០% ដែលបានប្រើប្រាស់គ្រឿងស្រវឹងក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ ។
ការប្រើប្រាស់ច្រើនជោគជាំមាន ២៤,៥% នៃមនុស្សពេញវ័យប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតបង្កគ្រោះ ថ្នាក់ ។ យុវជន អាយុចន្លោះ១៥-១៩ ឆ្នាំ មាន២៩,៥% នៃបុរស និង ៦,៧% នៃស្ត្រីក្នុងវ័យនេះ បានប្រើ ប្រាស់គ្រឿងស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង