**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

វិចារណកថា៖ ដានកាបូនសន្ទស្សន៍នៃវិបត្តិបរិស្ថានដែលយើងមិនគួរមើលរំលង

ភ្នំពេញ៖ ដានកាបូន(Carbon Footprint) ជាបរិមាណសរុបនៃឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំដោយមនុស្សម្នាក់ គ្រួសារមួយ អគារមួយ ស្ថាប័នមួយ ឬក្រុមហ៊ុនមួយ។ ដានកាបូនរបស់មនុស្សម្នាសក់ៗមានជាអាទិ៍ ការបញ្ចេញផ្ទះកញ្ចក់ពីប្រេងឥន្ធនៈប្រើប្រាស់ផ្ទាល់ដោយបុគ្គលម្នាក់ៗ ដូចជាតាមរយៈឧបករណ៍អគ្គិសនីក្នុងផ្ទះ ឬយានយន្ត។ បរិមាណនេះរួមបញ្ចូលផងដែរនូវឧស្មនផ្ទះកញ្ចក់ពីការផលិតទំនិញ ឬសេវាកម្មដែលបុគ្គលនោះប្រើប្រាស់ ស្ថានីយផលិតថាមពលអគ្គិសនី រោងចក្រផលិតនានា និងទីលានចាក់សំរាម។

ជារួមដានកាបូន មានន័យថា បរិមាណឧស្ម័នផ្ទះកញ្ចក់សរុប ជាពិសេសឧស្ម័នកាបូនឌីអុកស៊ីត (CO₂) ដែលត្រូវបានបញ្ចេញទៅក្នុងបរិយាកាស ដោយសារសកម្មភាពរបស់មនុស្ស។ ការបញ្ចេញឧស្ម័នទាំងនេះកើតឡើងពីសកម្មភាពប្រចាំថ្ងៃ ដូចជា ការបើកបរយានយន្ត ការប្រើប្រាស់អគ្គិសនី ការផលិតទំនិញ និងការផលិតអាហារ។ ខណៈពេលដែលតម្រូវការថាមពលនៅលើពិភពលោកកំពុងកើនឡើង ដានកាបូនក៏បានក្លាយជាមូលហេតុសំខាន់មួយនៃការប្រែប្រួលអាកាសធាតុ។

១. មូលហេតុចម្បងនៃការកើនឡើង
មូលហេតុសំខាន់មួយនៃការបញ្ចេញឧស្ម័នកាបូនគឺការដុតឥន្ធនៈហ្វូស៊ីល ដូចជា ថ្មអគ្គិសនី ប្រេង និងឧស្ម័នធម្មជាតិ។ ឥន្ធនៈទាំងនេះត្រូវបានប្រើដើម្បីបង្កើតថាមពលសម្រាប់ការដឹកជញ្ជូន ឧស្សាហកម្ម និងរោងចក្រផលិតអគ្គិសនីនៅជុំវិញពិភពលោក។ ការកាប់បំផ្លាញព្រៃឈើក៏បង្កើនដានកាបូនផងដែរ ព្រោះដើមឈើដែលធ្លាប់ស្រូបយកឧស្ម័នកាបូនិកត្រូវបានបំផ្លាញ ធ្វើឲ្យឧស្ម័នផ្ទះកញ្ចក់នៅសល់ក្នុងបរិយាកាសកាន់តែច្រើន។

២. ផលប៉ះពាល់ជាសកល
សីតុណ្ហភាពពិភពលោកកើនឡើង ការរលាយទឹកកកនៅតំបន់ប៉ូល ព្រឹត្តិការណ៍អាកាសធាតុខ្លាំង និងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ ទាំងនេះសុទ្ធតែទាក់ទងនឹងការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់។ បាតុភូតអាកាសធាតុដ៏អាក្រក់គ្រោះមហន្តរាយធម្មជាតិដូចជា គ្រោះរាំងស្ងួត និងទឹកជំនន់ខុសប្រក្រតី គំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពសេដ្ឋកិច្ច។

៣.ការចូលរួមចំណែកកាត់បន្ថយ
មនុស្សម្នាក់ៗអាចជួយបានដោយសន្សំថាមពល ប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ កាត់បន្ថយកាកសំណល់ និងគាំទ្រថាមពលកកើតឡើងវិញ ដូចជា ថាមពលព្រះអាទិត្យ និងខ្យល់។ រដ្ឋាភិបាល និងឧស្សាហកម្មក៏មានតួនាទីសំខាន់ក្នុងការអនុវត្តបច្ចេកវិទ្យាស្អាត និងគោលនយោបាយដែលកំណត់ការបញ្ចេញឧស្ម័ន។

សេចក្ដីសន្និដ្ឋាន
ដានកាបូន(Carbon Footprint) គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់យើងទៅលើភពផែនដី។ ការជ្រើសរើសរបៀបរស់នៅប្រកបដោយចីរភាព និងការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាននៅថ្ងៃនេះ គឺជាការធានានូវសុវត្ថិភាពសម្រាប់ផែនដី និងមនុស្សជាតិជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង