**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

បញ្ជាការដ្ឋានរថក្រោះ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ អ្នកបើកបរ អ្នកបាញ់កាំភ្លើងលើរថក្រោះ ជូននាយទាហាន នាយទាហានរង ពលទាហាន សម្រាប់ចូលរួមប្រកួតកីឡាកងទ័ពអន្តរជាតិ ឆ្នាំ២០២២ នៅរុស្សី

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានរថក្រោះ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ អ្នកបើកបរ អ្នកបាញ់កាំភ្លើងលើរថក្រោះជូនដល់សិក្ខាកាម ត្រៀមទៅចូលរួមប្រកួតកីឡាកងទ័ពអន្តរជាតិ ឆ្នាំ២០២២ នៅប្រទេសរុស្សី ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរង កងទ័ពជើងគោក ជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ ។

ឧត្តមសេនីយ៍ត្រី កុយ សិរីវុឌ្ឍី មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ និងជានាយសេនាធិការ បានឡើងថ្លែងក្នុងកម្មវិធីបើកវគ្គហ្វឹកហ្វឺនទៅប្រកួតកីឡាកងទ័ព នៅប្រទេសរុស្សី ដែលប្រទេសកម្ពុជាយើងមានកិត្តិយសបានចូលរួមក្នុង ឆ្នាំ២០២២នេះ ការប្រកួតកីឡាកងទ័ពនេះ មានឧបសគ្គជាច្រើន ដូចនេះត្រូវសិក្សាស្វែងយល់បន្ថែមដើម្បីទៀត រៀនស្វែងយល់ពីវិញ្ញាសារប្រឡងរថក្រោះឲ្យកាន់តែច្បាស់ជាងនេះទៅទៀត ។

ក្នុងនោះដែរតំណាងឲ្យកម្មសិក្សាការី វគ្គបំប៉នជំនាញរថក្រោះ ត្រៀទៅប្រកួតកីឡាកងទ័ព ឆ្នាំ២០២២ នៅប្រទេសរុស្សីទាំងអស់ លោកអនុសេនីយ៍ទោ សុង រដ្ឋ បានឡើងបេជ្ញាចិត្ត គោរពបទវិន័យ ទូទៅរបស់កងយោធពលខេមរភូមិន្ទ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់អង្គភាព ខិតខំរៀនសូត្របន្ថែម ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការប្រើប្រាស់ រថក្រោះ រថពាសដែកឲ្យបានស្ទាត់ជំនាញ ។ លើកកម្ពស់ស្មារតីគ្រប់គ្រង់ថែរក្សា គ្រឿងចក្រឲ្យបានល្អ ដើម្បីធានាក្នុងការប្រយុទ្ធ និងត្រៀមប្រយុទ្ធ ជាពិសេសប្តេជ្ញា លើកកម្ពស់ស្មារតីក្នុងការប្រកួតកីឡាកងទ័ពអន្តរជាតិ ឆ្នាំ២០២២ នៅប្រទេសរុស្សីឲ្យទទួលបានលទ្ធផលល្អជូនជាតិមាតុភូមិ ។

លោកមេបញ្ជាការ បានផ្ដាំផ្ញើ និងជូនពរដល់សិក្ខាកាមទៅប្រកួតកីឡាកងទ័ពនៅប្រទេសរុស្សីទាំអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ត្រៀមទៅប្រកួតឲ្យមានការស្ទាត់ជំនាញ ដើម្បីលើកកម្ពស់ដល់ទាហានយើង និងមុខមាត់របស់ប្រទេសជាតិរបស់យើង ។ សូមជូនពរដល់សិក្ខាកាមទាំងនៅពេលធ្វើដំណើរទៅមក សូមឲ្យមានសុវត្ថិភាពទាំងអស់គ្នា វិលមកមាតុប្រទេសរបស់យើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង