**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សំណូមពរឱ្យបងប្អូនយុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី

រតនគិរី៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សខេត្តរតនគីរី ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តរតនគិរី» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ, ឯកឧត្ដមសមាជិកគណៈប្រចាំការ , ឯកឧត្ដម លោកជំទាវ យុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការខេត្ត និងសមាជិក សមាជិកាយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកទូទាំងខេត្តរតនគិរី សរុបចំនួន ៣៣០ រូប។

វេទិកាពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវគោលជំហរ ទស្សនៈ និងការគាំទ្រលើការដឹកនាំរបស់គណបក្សនិងថ្នាក់ដឹកនាំរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស និងសម្តេចធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា។ វេទិកាដ៏មានសារៈសំខាន់បានទទួលបាននូវមតិយោបល់ ការស្វែងយល់បន្ថែមនូវចំណេះដឹង និង បទពិសោធន៍នៃការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សតាមរយៈ ការចូលរួមជាសំណួរ និងសំណូមពរយ៉ាងផុសផុលពីបងប្អូនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគីរី ក្នុងបុព្វហេតុការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងចូលរួមកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំ របស់ សម្តេចតេជោ និងសម្តេចធិបតី។

មានមតិក្នុងវេទិកា ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងសមាជិក សមាជិកាយុវជនគណបក្សខេត្តរតនគីរីនិងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលខេត្តរតនគីរីសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈបក្សខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិកសមាជិកា និងយុវជនគណបក្សនៅទូទាំងខេត្តរតនគីរី។

អង្គវេទិកាបានប្រព្រឹត្តទៅយ៉ាងក្លៀវក្លា ដោយមានការចូលរួមមតិយោបល់ តាំងសំណួរ និងសំណូមពរ ជាច្រើនពីសំណាក់សមាជិកសមាជិកាយុវជន ដោយផ្តោតជាសំខាន់អំពីស្ថានភាពនយោបាយនៅក្នុងប្រទេស និងបច្ចុប្បន្នភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធបតី ប្រធានយុវជនគណបក្ស នៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានសម្រេចបាន និងទិសដៅបន្តនៃការប្រែក្លាយកម្មវិធីនយោបាយឱ្យក្លាយជាផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជនទូទាំងប្រទេស។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត បានសំណូមពរឱ្យបងប្អូនយុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមកុំធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេស កុំជឿ ឬ ចូលរួមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់ បណ្តុះគំនិតហឹង្សាដោយចេតនា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិរបស់កម្ពុជាយើង។

ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថាសម្តេចតេជោ និងសម្តេចធិបតី មិនរត់ចោលប្រទេស និងប្រជាជនឡើយ គឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដូច្នេះបងប្អូនត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយ បំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនគណបក្សទាំងអស់ កុំឲ្យ ចាញ់បោកការឃោសនា ឬឧបាយកល់របស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។ ពិតណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេសក្នុងសម័យឌីជីថល សតិអារម្មណ៍របស់ប្រជាពលរដ្ឋប្រែប្រួលគ្រប់ពេលវេលា តាមរយៈការនៅលាយឡំគ្នារវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រលំ និងមានការលំបាកក្នុងការកំណត់ឱ្យច្បាស់ថា តើព័ត៌មានណាពិត និងព័ត៌ណាក្លែងក្លាយ។ ដូច្នេះការងារសតិអារម្មណ៍ គឺជាការងារប្រចាំថ្ងៃ ដែលយើងត្រូវធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម។
បន្ថែមពីនេះ ឯកឧត្តមប្រធានគណអធិបតី ក៏បានលើកទឹកចិត្តដល់យុវជនគណបក្សធ្វើធ្វើការផ្ញើនូវសំណូពរនិងយោបល់បន្ថែមនានានាដែលអង្គវេទិកាតាមរយៈក្រុមសម្របការងារនិងប្រព័ន្ធកម្រងសំណួរដើម្បីរៀបចំជូនជារបាយការណ៍ជូនសម្តេចធិបតី អនុប្រធាន បានជ្រាបពីតម្រូការជាក់ស្តែងរបស់យុវជនគណបក្ស។

ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតប្រធានបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១. យុវជនពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃអោយបានរឹងមាំ ក្នុងពេលសត្រូវឈ្លានពានដោយប្រើសង្គ្រាមចិត្តសាស្រ្តក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា

២.យុវជនបក្សត្រូវបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចតេជោជាប្រមុខគណបក្សដឹកនាំដ៍មុតមាំ បន្តការគាំទ្រជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតីដែលជាអនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលលោកតែងគិតគូរយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដោយយកអាយុជីវិតប្រជាពលរដ្ឋ និងទឹកដីជាធំ។

៣.ប្រធានគណបក្សខេត្តត្រូវបន្តធ្រៀបចំវេទិកានេះ ទៅតាមថ្នាក់ក្រុង ស្រុក ទាំង៦ ឃុំ សង្កាត់ទាំង ៥០ ដើម្បីផ្សព្វផ្សាយដែលជាបំណងរបស់សម្តេចបវរធិបតី អោយយុវជនយល់ច្បាស់អំពីសភាពការណ៍ក្នុងប្រទេស បញ្ហាព្រំដែន អំពើពុករលួយ Scam Online៕

អត្ថបទដែលជាប់ទាក់ទង