**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ការស្តុកសំណល់អេតចាយខុសច្បាប់បង្កអគ្គីភ័យ និងបំពុលបរិស្ថានធ្ងន់ធ្ងរ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថានកម្ពុជា កំពុងពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយកើតឡើងនៅទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ដែលបានបង្កការបំពុលខ្យល់ និងផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងកើតហេតុនៅថ្ងៃទី៦ ខែមីនា បន្ទាប់ពីមានអគ្គិភ័យចាប់ផ្តើមឆេះនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញ អគ្គិភ័យបានបន្តឆេះរហូតដល់យប់ថ្ងៃទី៦ ខែមីនា ហើយមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយ។

ការស្រាវជ្រាវដំបូងបង្ហាញថា ភ្លើងបានឆេះសំណល់ជាច្រើនប្រភេទ ដែលត្រូវបានស្តុកទុកមិនមានសណ្តាប់ធ្នាប់ រួមមាន ខ្សែអគ្គិសនីរាប់សិបតោន ខ្សែកាបអគ្គិសនី ម៉ាស៊ីនបោកគក់ចាស់ៗ ម៉ាស៊ីនត្រជាក់ កុងទែនន័រចាស់ ម៉ូតូ ម៉ូតូកង់បី យានយន្តចាស់ សំណល់យន្តហោះខូចមួយគ្រឿង និងលោហធាតុចាស់ជាច្រើនប្រភេទ។ សំណល់ទាំងនេះត្រូវបានស្តុកលើផ្ទៃដីប្រហែល ១.៥ ហិកតា។

អាជ្ញាធរបានកំណត់ថា ទីតាំងស្តុកសំណល់នេះជាកម្មសិទ្ធិរបស់ឈ្មោះ សុខ ហាន ដែលធ្វើការប្រមូលទិញសំណល់រឹងសម្រាប់កែច្នៃ។ ទោះជាយ៉ាងណា មន្ត្រីជំនាញបានរកឃើញថា អាជីវកម្មនេះដំណើរការដោយគ្មានលិខិតអនុញ្ញាតពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជាពិសេសក្នុងវិស័យបរិស្ថាន។

ក្រសួងបរិស្ថានបានព្រមានថា ការស្តុកសំណល់រឹងខុសច្បាប់ អាចបង្កហានិភ័យដូចជា អគ្គិភ័យ ការបំពុលខ្យល់ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់មិនត្រឹមត្រូវ ដែលអាចនាំឱ្យមានវិធានការតាមផ្លូវច្បាប់។

យោងតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា២៧២ ហាមឃាត់សកម្មភាពស្តុកទុក បញ្ចេញ ដុត កប់ ឬបោះចោលសំណល់គ្រោះថ្នាក់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថាន ឬទ្រព្យសម្បត្តិ។ ចំណែកមាត្រា៨៤៤ កំណត់ថា អ្នកប្រព្រឹត្តអំពើល្មើសបែបនេះ អាចប្រឈមនឹងទោសដាក់ពន្ធនាគារពី ១ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០ លានរៀល ក្នុងករណីបន្តប្រព្រឹត្តបទល្មើសដដែល។

មន្ត្រីជំនាញក៏បានណែនាំឱ្យម្ចាស់ទីតាំងសហការជាមួយអាជ្ញាធរដែនដី ដើម្បីទប់ស្កាត់ និងពន្លត់ភ្លើងឱ្យបានឆាប់រហ័ស ផ្អាកការនាំចូលសំណល់គ្រប់ប្រភេទមកស្តុកនៅទីតាំងនេះ និងបំពេញលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធ មុនដំណើរការអាជីវកម្មបែបនេះ។

អគ្គិភ័យបានបង្កផ្សែងខ្មៅក្រាស់ និងក្លិនឈ្ងៀមឆួលខ្លាំង ចាប់តាំងពីម៉ោង៣រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដែលប៉ះពាល់ដល់បរិស្ថានជុំវិញតំបន់។

រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង ដើម្បីបន្តប្រតិបត្តិការពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍៕

អត្ថបទដែលជាប់ទាក់ទង