សម្ដេចធិបតី៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាលុបបំបាត់សេដ្ឋកិច្ចខ្មៅ គឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាលុបបំបាត់សេដ្ឋកិច្ចខ្មៅ គឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងលើកកម្ពស់សេដ្ឋកិច្ចស គឺការធ្វើពាណិជ្ជកម្មស្របតាមច្បាប់ (វិស័យកសិកម្ម ឧស្សាហកម្ម កាត់ដេរជាដើម)។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥និងលើកទិដៅការងារឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
សម្ដេចធិបតីបន្តថា បច្ចុប្បន្ននៅមានសារព័ត៌មានបរទេសមួយចំនួននៅបន្តផ្សព្វផ្សាយខុសពីការពិតជុំវិញការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) របស់កម្ពុជា ប៉ុន្ដែក៏មានសារព័ត៌មានបរទេសជាច្រើនបានផ្សព្វផ្សាយត្រឹមត្រូវពីកម្ពុជាដែរ។
សម្ដេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពដែលសមត្ថកិច្ចបានធ្វើចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ៕

