**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

ទូតប៉ាគីស្ថាន កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ កម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម បានយកឱកាសនេះ ដង្ហែរតាមព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងអបអរសាទរឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម ដែលត្រូវបានតែងតាំងជាឯករដ្ឋទូតវិសាមញ្ញប្រចាំរាជាណាចក្រកម្ពុជា។ សម្ដេចបានជូនពរឯកឧត្ដមទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតដ៏ឧត្ដុង្គឧត្ដមនៅកម្ពុជា។

សម្ដេចការជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម នឹងបន្តរួមចំណែកកាន់តែខ្លាំងក្លាថែមទៀតដល់ការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជារឹតចំណងមិត្តភាពរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែប្រសើរឡើង និងជិតស្និទ្ធថែមទៀត។

សម្តេចក៏បានលើកឡើងថា នៅក្នុងប្រវត្តិនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប្រមាណ៧០ឆ្នាំមកនេះ តែងមានភាពល្អប្រសើរ ហើយសម្ដេចផ្ទាល់ក៏នឹងបន្តខិតខំរិះរកវិធីដើម្បីធ្វើយ៉ាងណាពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ផ្អែកទៅលើមូលដ្ឋាននៃទំនាក់ទំនងដ៏ល្អស្រាប់រវាងប្រទេសទាំងពីរផងដែរ។

សម្តេចក៏បានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូតដែរថា សម្ដេចបានដឹងថា ប្រជាជនប៉ាគីស្ថានប្រមាណជាង ៩០ភាគរយ ជាអ្នកកាន់សាសនាមូស្លីម ខណៈនៅកម្ពុជាក៏មានប្រជាពលរដ្ឋខ្មែរអ៊ិស្លាមផងដែរ។

សម្ដេចបន្តថា ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមក៏ បច្ចុប្បន្ននេះ ជាពិសេសនៅក្រោយឆ្នាំ១៩៧៩ រហូតមក បានរស់នៅយ៉ាងសុខដុមនៅក្នុងសង្គមជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាដទៃដទៃទៀត ហើយរាជរដ្ឋាភិបាលកម្ពុជាក៏យកចិត្តទុកដាក់ និងគិតគូរដល់ជីវិតរដ្ឋខ្មែរកាន់សាសនាឥស្លាមដូចប្រជាពលរដ្ឋខ្មែរដទៃទៀតផង នៅក្នុងសង្គម។

ជាការឆ្លើយតប ឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) អគ្គរដ្ឋទូតបានថ្លែងអំណរគុណសម្ដេច និងឯកភាពចំពោះការលើកឡើងរបស់សម្ដេច ជាពិសេសអរគុណចំពោះពាក្យពេចន៍របស់សម្ដេច ដែលបានលើកឡើងពាក់ព័ន្ធទៅនឹងទំនាក់ទំនងការទូត រយៈពេលប្រមាណ៧០ឆ្នាំ រវាងប្រទេសទាំងពីរ។

ឯកឧត្តមក៏បានលើកឡើងថា ប្រទេសប៉ាគីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតនៅក្នុងសកលលោកដែលបានទទួលស្គាល់នូវ អធិបតេយ្យភាពរបស់កម្ពុជាជាពិសេសមុនគេ ពិសេសនៅក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។

ឯកឧត្ដមក៏យកឱកាសនេះថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមក៏បានជម្រាបជូនដែរថា ក្នុងអាណត្តិនៃបេសកកម្មការទូតនេះ ឯកឧត្ដមនឹងបន្ត ធ្វើការជាមួយនឹងភាគីកម្ពុជា ក្នុងនោះក៏ខិតខំពង្រឹងនិងពង្រីកថែមទៀតនូវកិច្ចសហប្របត្តិការក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃជាមួយនឹងភាគីប៉ាគីស្ថាន។

ឯកឧត្តម ក៏បានបង្ហាញនូវគំនិតផ្ដួចផ្ដើមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងក្រសួងពាក់ព័ន្ធរបស់ភាគីប៉ាគីស្ថាន ដោយក្នុងនោះភាគីទាំងពីរអាចពិនិត្យលទ្ធភាពក្នុងការបង្កើតឲ្យមានជាអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កិច្ចសហប្របត្តិការរវាងភាគីទាំងពីរថែមមួយកម្រិតថែមទៀត។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ឯឧត្តមអគ្គរដ្ឋទូតក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌការងារ នៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងសមាសភាគីប៉ាគីស្ថាន ដោយសម្ដេចស្វាគមន៍នូវគំនិតផ្ដួចផ្ដើមនេះ និងស្នើដល់មន្ត្រី អ្នកអង្គភាពជំនាញនៃភាគីទាំងពីរបន្តពិនិត្យពិភាក្សាបន្ថែមទៅលើការងារនេះ។

សម្តេចក្រឡាហោម ស ខេង ជាថ្មីម្តងទៀតបានប្រកាសសូមស្វាគមន៍ឯកឧត្ដមឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem)ក្នុងអាណត្តិការទូតនៅកម្ពុជា ដោយសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការជជែកពិភាក្សាជាមួយឯកឧត្តមអគ្គរាជទូត លើបញ្ហានានានៅពេលអនាគត ប្រសិនមានតម្រូវការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង