**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

មេទ័ពអ៉ីរ៉ង់ប្រកាសប្តេជ្ញា មិនបោះបង់ចោលសង្រ្គាមនាពេលនេះឡើយ រហូតទាល់តែសម្រេចគោលដៅ ហើយធ្វើឱ្យអាមេរិករាងចាលចំពោះទង្វើរបស់ខ្លួន

តេហេរ៉ង់៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ មេទ័ពអ៉ីរ៉ង់ លោក Kioumars Heydari បានប្រកាសប្តេជ្ញាថា អ៉ីរ៉ង់នឹងមិនបោះបង់ចោលសង្រ្គាមនាពេលនេះឡើយ រហូតទាល់តែសម្រេចគោលដៅ ហើយធ្វើឱ្យអាមេរិករាងចាលចំពោះទង្វើមិនអាចទទួលយកបានរបស់ខ្លួន។

លោក Heydari ដែលជាមេបញ្ជាការរងនៃទីបញ្ជាការកណ្តាល Khatam al-Anbia របស់កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បាននិយាយយ៉ាងដូច្នេះថា «យើងមិនខ្វល់ឡើយថា តើសង្រ្គាមនេះនឹងបន្តរយៈពេលយូរប៉ុនណា។ យើងធ្លាប់ឆ្លងកាត់សង្រ្គាម៨ឆ្នាំ ហើយយើងនឹងបញ្ចប់សង្រ្គាមនេះ លុះត្រាតែនៅពេលយើងសម្រេចកម្មវត្ថុទាំងអស់របស់យើង ហើយធ្វើឱ្យសត្រូវស្តាយក្រោយនិងទួញសោក ដោយសារតែទង្វើដ៏ថោកទាបរបស់ខ្លួន»។

ដោយឡែក នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានអះអាងថា សមភាគីអាមេរិក លោក Pete Hegseth បានបញ្ជាក់ប្រាប់លោកថា ទីក្រុងវ៉ាស៉ីនតោននៅបន្តគាំទ្រយ៉ាងរឹងមាំ ចំពោះប្រតិបត្តិការយោធារួមគ្នារវាងប្រទេសទាំងពីរប្រឆាំងនឹងអ៉ីរ៉ង់ ហើយបានលើកទឹកចិត្តឱ្យលោកបន្តប្រតិបត្តិការនេះ រហូតដល់ទីបញ្ចប់។

គួរបញ្ជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ា បានបន្តដល់ថ្ងៃទី៦ហើយ គិតចាប់តាំងពីអ៉ីស្រាអែលនិងអាមេរិក បានរួមដៃគ្នា​បើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា លើប្រទេសអ៉ីរ៉ង់ រហូតបណ្តាលឱ្យស្លាប់មេដឹកនាំកំពូលរបស់អ៉ីរ៉ង់។ ជាការសងសឹក អ៉ីរ៉ង់បានវាយប្រហារតបវិញលើអ៉ីស្រាអែល ព្រមទាំងលើបណ្តាប្រទេសក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង