កូនប្រុសដ៏មានឥទ្ធិពលរបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ ត្រូវបានគេរំពឹងខ្ពស់ថានឹងឡើងស្នងតំណែងជាមេដឹកនាំកំពូលបន្តពីឪពុក

តេហេរ៉ង់៖ ប្រភពពីអ៉ីរ៉ង់ចំនួនពីររូប បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធនេះថា លោក ម៉ូចតាបា ខាមេណី (Mojtaba Khamenei) កូនប្រុសដ៏មានឥទ្ធិពលរបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) នៅមានជីវិតនៅឡើយ ហើយត្រូវបានគេរំពឹងខ្ពស់ថានឹងឡើងស្នងតំណែងជាមេដឹកនាំកំពូលបន្តពីឪពុករបស់លោក។
ស្របពេលសំឡេងផ្ទុះថ្មីៗកំពុងបន្តកក្រើករដ្ឋធានីតេហេរ៉ង់ ផែនការរៀបចំពិធីបុណ្យសពសម្រាប់លោក ខាមេណី វ័យ ៨៦ឆ្នាំ ដែលជាមេដឹកនាំកំពូលដំបូងគេក្នុងប្រវត្តិសាស្ត្រត្រូវសម្លាប់ដោយការវាយប្រហារតាមអាកាសនោះ ហាក់កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។
ដើមឡើយ សពរបស់លោកគ្រោងនឹងតម្កល់ទុកនៅវិហារអ៉ីស្លាមដ៏ធំមួយក្នុងទីក្រុងតេហេរ៉ង់ ចាប់ពីល្ងាចថ្ងៃពុធ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពិធីនេះត្រូវបានពន្យារពេលហើយ ខណៈដែលយោធាអាមេរិកនិងអ៉ីស្រាអែល កំពុងបន្តការវាយលុកឥតឈប់ឈរលើអ៉ីរ៉ង់៕

