**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

សម្ដេច ស ខេង អនុញ្ញាតឲ្យឯករដ្ឋទូតប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតជូនឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម។

សម្ដេចក្រឡាហោម បានយកឱកាសនេះ ដង្ហែរតាមព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងអបអរសាទរឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម ដែលត្រូវបានតែងតាំងជាឯករដ្ឋទូតវិសាមញ្ញប្រចាំរាជាណាចក្រកម្ពុជា។ សម្ដេចបានជូនពរឯកឧត្ដមទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតដ៏ឧត្ដុង្គឧត្ដមនៅកម្ពុជា។

សម្ដេចការជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម នឹងបន្តរួមចំណែកកាន់តែខ្លាំងក្លាថែមទៀតដល់ការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជារឹតចំណងមិត្តភាពរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែប្រសើរឡើង និងជិតស្និទ្ធថែមទៀត។

សម្តេចក៏បានលើកឡើងថា នៅក្នុងប្រវត្តិនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប្រមាណ៧០ឆ្នាំមកនេះ តែងមានភាពល្អប្រសើរ ហើយសម្ដេចផ្ទាល់ក៏នឹងបន្តខិតខំរិះរកវិធីដើម្បីធ្វើយ៉ាងណាពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ផ្អែកទៅលើមូលដ្ឋាននៃទំនាក់ទំនងដ៏ល្អស្រាប់រវាងប្រទេសទាំងពីរផងដែរ។

សម្តេចក៏បានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូតដែរថា សម្ដេចបានដឹងថា ប្រជាជនប៉ាគីស្ថានប្រមាណជាង ៩០ភាគរយ ជាអ្នកកាន់សាសនាមូស្លីម ខណៈនៅកម្ពុជាក៏មានប្រជាពលរដ្ឋខ្មែរអ៊ិស្លាមផងដែរ។ សម្ដេចបន្តថា ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមក៏ បច្ចុប្បន្ននេះ ជាពិសេសនៅក្រោយឆ្នាំ១៩៧៩ រហូតមក បានរស់នៅយ៉ាងសុខដុមនៅក្នុងសង្គមជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាដទៃដទៃទៀត ហើយរាជរដ្ឋាភិបាលកម្ពុជាក៏យកចិត្តទុកដាក់ និងគិតគូរដល់ជីវិតរដ្ឋខ្មែរកាន់សាសនាឥស្លាមដូចប្រជាពលរដ្ឋខ្មែរដទៃទៀតផង នៅក្នុងសង្គម។

ជាការឆ្លើយតប ឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) អគ្គរដ្ឋទូតបានថ្លែងអំណរគុណសម្ដេច និងឯកភាពចំពោះការលើកឡើងរបស់សម្ដេច ជាពិសេសអរគុណចំពោះពាក្យពេចន៍របស់សម្ដេច ដែលបានលើកឡើងពាក់ព័ន្ធទៅនឹងទំនាក់ទំនងការទូត រយៈពេលប្រមាណ៧០ឆ្នាំ រវាងប្រទេសទាំងពីរ។

ឯកឧត្តមក៏បានលើកឡើងថាប្រទេសប៉ាគីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតនៅក្នុងសកលលោកដែលបានទទួលស្គាល់នូវ អធិបតេយ្យភាពរបស់កម្ពុជាជាពិសេសមុនគេ ពិសេសនៅក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។ ឯកឧត្ដមក៏យកឱកាសនេះថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមក៏បានជម្រាបជូនដែរថា ក្នុងអាណត្តិនៃបេសកកម្មការទូតនេះ ឯកឧត្ដមនឹងបន្ត ធ្វើការជាមួយនឹងភាគីកម្ពុជា ក្នុងនោះក៏ខិតខំពង្រឹងនិងពង្រីកថែមទៀតនូវកិច្ចសហប្របត្តិការក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃជាមួយនឹងភាគីប៉ាគីស្ថាន។

ឯកឧត្តម ក៏បានបង្ហាញនូវគំនិតផ្ដួចផ្ដើមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងក្រសួងពាក់ព័ន្ធរបស់ភាគីប៉ាគីស្ថាន ដោយក្នុងនោះភាគីទាំងពីរអាចពិនិត្យលទ្ធភាពក្នុងការបង្កើតឲ្យមានជាអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កិច្ចសហប្របត្តិការរវាងភាគីទាំងពីរថែមមួយកម្រិតថែមទៀត។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ឯឧត្តមអគ្គរដ្ឋទូតក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌការងារ នៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងសមាសភាគីប៉ាគីស្ថាន ដោយសម្ដេចស្វាគមន៍នូវគំនិតផ្ដួចផ្ដើមនេះ និងស្នើដល់មន្ត្រី អ្នកអង្គភាពជំនាញនៃភាគីទាំងពីរបន្តពិនិត្យពិភាក្សាបន្ថែមទៅលើការងារនេះ។

សម្តេចក្រឡាហោម ស ខេង ជាថ្មីម្តងទៀតបានប្រកាសសូមស្វាគមន៍ឯកឧត្ដមឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem)ក្នុងអាណត្តិការទូតនៅកម្ពុជា ដោយសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការជជែកពិភាក្សាជាមួយឯកឧត្តមអគ្គរាជទូត លើបញ្ហានានានៅពេលអនាគត ប្រសិនមានតម្រូវការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង