រន្ទះបាញ់ ងាប់គោមួយក្បាល នៅស្រុកបសេដ្ឋ

ភ្នំពេញ៖ នារសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានភ្លៀងមួយមេធំ រួមទាំងមានរន្ទះបាញ់ បណ្ដាលឲ្យគោមួយក្បាលងាប់នៅកន្លែង។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់គោមានឈ្មោះខឹម ទូច ចំណែកប្រពន្ធឈ្មោះណយ ចន្ថន។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពេលមេឃមានភ្លៀង កុំចេញក្រៅ ឬមួយទៅវាលស្រែ បង្ការករណីរន្ទះបាញ់កើតឡើងជាយថាហេតុ៕

