អុីស្រាអែលវាយប្រហារតាមអាកាស ចំគោលដៅមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងរដ្ឋធានីតេហេរ៉ង់

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានអន្តរជាតិ សាក្សីពីររូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល បានចំគោលដៅមន្ទីរពេទ្យមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ ហ្គាន់ឌី (Gandhi Street) ក្នុងរដ្ឋធានីតេហេរ៉ង់។
សាក្សីបានបញ្ជាក់ថា មន្ទីរពេទ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយអគារមួយផ្នែកធំត្រូវបានបំផ្លាញ ខណៈក្រុមសង្គ្រោះ និងបុគ្គលិកពេទ្យ កំពុងប្រញាប់ប្រញាល់ជម្លៀសអ្នកជំងឺចេញជាបន្ទាន់ ដើម្បីសុវត្ថិភាព៕
