ព្រះរាជវាំង Golestan របស់អ៉ីរ៉ង់រងការខូចខាតដោយសារការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាព្រះរាជវាំង Golestan របស់អ៉ីរ៉ង់ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភពលោករបស់អង្គការ UNESCO នៅក្នុងរដ្ឋធានីតេហេរ៉ង់ បានរងការខូចខាតដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
តាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ ISNA នៅបន្ទាប់ពីការវាយប្រហាររួមគ្នាពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើទីលាន Arag ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីតេហេរ៉ង់ កាលពីលា្ងចថ្ងៃអាទិត្យ ផ្នែកមួយចំនួននៃព្រះរាជវាំង Golestan បានរងការខូចខាត។
ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់មួយនេះបន្ថែមទៀតថាទ្វារ បង្អួច និងកញ្ចក់បានរងការខូចដោយសារតែបំណែកនៃការផ្ទុះ៕

