**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

ក្រសួងការងារក្នុងនាមជាអាណាព្យាបាល បានដោះស្រាយដោយយកចិត្តទុកដាក់ខ្ពស់ចំពោះករណីដួលសន្លប់ និងមរណភាពរបស់កម្មការិនីនៅខេត្តកណ្តាល

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាលចំពោះករណីដួលសន្លប់កម្មករ ២០រូប និងមរណភាព ១រូបនៅរោងចក្រខេមបូ យូនីសូលក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានកើនឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ស៊ុន មេសា៖ “ក្រសួងសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនៃកម្មការិនី យឹម រីន។ ជាមួយគ្នានេះ ខ្ញុំសូមជម្រាបថា ភ្លាមៗក្រោយទទួលបានដំណឹងចំពោះការដួលសន្លប់ភ្លាម មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យភ្លាមៗនៅទីតាំងរោងចក្រ និងពិនិត្យមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត”។

អ្នកនាំពាក្យរូបនេះ បានពន្យល់ពីដើមហេតុដំបូងនៃការសន្លប់ និងការឈានដល់ការស្លាប់ ១ករណីថា ដំបូងនៃគ្រោះថ្នាក់គឺផ្ដើមចេញពីការមើលព័ត៌មានស្តីពីគ្រោះថ្នាក់ចរាចរណ៍ជាមួយកម្មករក្នុងផ្នែកដូចគ្នានៅម៉ោង ៧ និង ១៥នាទីព្រឹក ដែលធ្វើឱ្យកម្មការិនី យឹម រីន មានការតក់ស្លុត និងភិតភ័យដែលធ្វើឱ្យទន់ដៃ ទន់ជើង ដួលធ្លាក់ពីតុម៉ាស៊ីនដេរ ហើយបែកពពុះមាត់ និងបញ្ឈរភ្នែក និងបានបាត់បង់ជីវិតមុនទៅដល់មន្ទីរពេទ្យបើទោះបីជាមានការជួយសង្គ្រោះបឋមភ្លាមៗក្នុងរោងចក្រក៏ដោយ។ ចំពោះករណីនេះ មន្ត្រីជំនាញបញ្ជាក់ថា សម្ពាធឈាមរបស់កម្មការិនី យឹម រីន បានឡើងខ្លាំងដែលធ្វើឱ្យដាច់សរសៃឈាមក្នុងខួរក្បាលដែលបណ្តាលឱ្យបាត់បង់ជីវិត។

ដោយឡែកកម្មករ ២០រូបផ្សេងទៀតដែលនៅជុំវិញ ឃើញការអាការៈរបស់កម្មការិនី យឹម រីន ក៏មានអារម្មណ៍ភិតភ័យសន្លប់តែម្តងប៉ុន្តែជាករណីស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នបានទៅសម្រាកនៅតាមគេហដ្ឋានរៀងៗខ្លួន។

សម្រាប់ករណីមរណភាពរបស់កម្មការិនី យឹម រីន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)នៃក្រសួងការងារ បានផ្តល់វិភាជន៍បូជាសពចំនួន ១០លានរៀល និងអង្កេតដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករយោងតាមច្បាប់ជាធរមាន។ នេះបើតាមលោក ស៊ុន មេសាដដែល។

សូមបញ្ជាក់ថា បច្ចុប្បន្ន សពជនរងគ្រោះ បាននិងកំពុងធ្វើបុណ្យតាមប្រពៃណី នៅភូមិមេលូង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញរបស់ក្រសួង អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានស្នើកុំឱ្យយកការស្លាប់ និងសន្លប់របស់កម្មករនៅក្នុងរោងចក្រខេត្តកណ្តាលនេះធ្វើជាអាជីវកម្ម និងប្រជាប្រិយភាពផ្ទាល់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង