**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

លោក Dmitry Medvedev រិះគន់អាមេរិក សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អតីតប្រធានាធិបតីនៃប្រទេសរុស្ស៉ី លោក Dmitry Medvedev នាថ្ងៃសៅរ៍នេះ បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់ ហើយបានដាក់មន្ទិលសង្ស័យថា តើទីក្រុងវ៉ាស៉ីនតោន បានចូលតុចរចាជាមួយទីក្រុងតេហរ៉ង់ ដើម្បីបញ្ចៀសជម្លោះ ដោយភាពស្មោះត្រង់ចេញពីចិត្ត ឬគ្រាន់ជាការលាក់ពុត។

លោក Medvedev ដែលត្រូវគេស្គាល់ច្បាស់ថា ជាមន្រ្តីជំនិតបំផុតមួយរូបរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន និងសព្វថ្ងៃកាន់តួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី បានបង្ហោះសារលើបណ្តាញ Telegram ថាអ្នកដែលតាំងខ្លួនឯងជាអ្នកជួយស្វែងរកសន្តិភាពឱ្យពិភពលោក បានបង្ហាញមុខមាត់ពិតរបស់ខ្លួនសាជាថ្មីម្តងទៀតហើយ។

លោក Medvedev បានបន្តថា កិច្ចចរចាទាំងប៉ុន្មានកន្លងមកនេះជាមួយអ៉ីរ៉ង់ គ្រាន់តែជាលេសមួយសម្រាប់អាមេរិកបិទបាំងចេតនាពិតរបស់ខ្លួនប៉ុណ្ណោះ»។

ដោយឡែក អ៊ុយក្រែនបានចេញមុខនិយាយថា ស្ថានការណ៍វិវត្តកើនឡើងនាពេលនេះនៅអ៉ីរ៉ង់ គឺជាកំហុសរបស់រដ្ឋាភិបាលអ៉ីរ៉ង់ ហើយបានបញ្ជាក់ថា ទីក្រុងកៀវឈរជាមួយប្រជាជនអ៉ីរ៉ង់ និងគាំទ្រឱ្យមានការផ្លាស់ប្តូររបបដឹកនាំនៅទីនោះ។

ក្រសួងការបរទេស របស់អ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដើមចមនៃព្រឹត្តិការណ៍បច្ចុប្បន្ន គឺច្បាស់ណាស់ដោយសារតែ អំពើហិង្សា និងនិទណ្ឌភាពនៃរបបដឹកនាំអ៉ីរ៉ង់ ជាពិសេសក្នុងការកាប់សម្លាប់និងការជិះជាន់គាបសង្កត់លើក្រុមបាតុករ ដែលកាន់តែធ្ងន់ធ្ងរឡើង អំឡុងពេលប៉ុន្មានខែថ្មីៗនេះ»។

គួរបញ្ជាក់ថា អ៊ុយក្រែននិងរុស្ស៉ី បាននិងកំពុងស្ថិតក្នុងសង្រ្គាមជាមួយគ្នា ចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក និងអូសបន្លាយ មកទល់ពេលនេះ គឺរយៈពេលលើស៤ឆ្នាំហើយ ដោយនៅតែមិនទាន់មានដំណោះស្រាយការទូត ដើម្បីបញ្ចប់វាទៅវិញនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង