**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន

រុស្ស៉ីទទូចឱ្យអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ហើយដោះស្រាយបញ្ហាតាមរយៈមធ្យោបាយការទូត

មូស្គូ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ រុស្ស៉ីបានទទូចឱ្យអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ហើយដោះស្រាយបញ្ហាតាមរយៈមធ្យោបាយការទូត។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ប្រាកដណាស់ ការប៉ះទង្គិចយោធា ដែលបានកើតឡើង គឺនឹងមិនមានលទ្ធផលវិជ្ជមានទេ។ ដូច្នេះហើយ យើងសង្ឃឹមថាពួកគេនឹងបញ្ឈប់ការប្រយុទ្ធគ្នាក្នុងពេលឆាប់ៗ តាមតែអាចទៅរួច។ ដូចអ្នកដទៃទៀតដែរ យើងកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍នេះ»។

ទន្ទឹមគ្នានោះ លោក Peskov បានទទួលស្គាល់ថា គម្រោងទស្សនកិច្ចមកកាន់រុស្ស៉ី ដោយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif កំពុងស្ថិតក្រោម ការរៀបចំ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទទេ ខណៈបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី RIA វានឹងកើតឡើងនៅសប្តាហ៍ក្រោយ។

ពាក់ព័ន្ធការផ្ទុះជម្លោះសាជាថ្មីរវាងប្រទេសជិតខាងទាំងពីរខាងលើ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova ក៏បានលើកឡើងដែរថា រុស្ស៉ីអំពាវនាវឱ្យអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន បោះបង់ចោលការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់នេះ ហើយវិលត្រឡប់ទៅរកតុចរចាវិញ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នានានា តាមរយៈច្រកការទូតនិងនយោបាយ។

គួរបញ្ជាក់ថា រុស្ស៉ីគឺជាប្រទេសតែមួយគត់ ដែលផ្តល់ការទទួលស្គាល់ផ្លូវការ ចំពោះរដ្ឋាភិបាលតាលីបង់ ដែលគ្រប់គ្រងអាហ្វហ្កានីស្ថាន ចាប់តាំងពីឆ្នាំ២០២១មក ហើយទីក្រុងមូស្គូក៏មានទំនាក់ទំនងល្អ ជាមួយប៉ាគីស្ថានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង