**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

អភិបាលខេត្តកំពត បង្ហាញពីចក្ខុវិស័យក្នុងដំណើរការអភិវឌ្ឍខេត្តបន្តទៅមុខទៀត ដោយបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ថ្មីៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញពីចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ក្នុងដំណើរការអភិវឌ្ឍខេត្តបន្តទៅមុខទៀត ដោយបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ថ្មីៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។

ការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ធនិន នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាការងារដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៅភូមិសាស្ត្រខេត្តកំពត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានអនុវត្តភារកិច្ចដោយការទទួលខុសត្រូវ និងប្តេជ្ញាចិត្តខ្ពស់ ដើម្បីរួមគ្នាអនុវត្តន៍តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាបាលបានល្អប្រសើរលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះ តាមការចុះសិក្សា និងពិនិត្យជាក់ស្តែងរបស់ គណៈកម្មការសង្កេតឃើញ ថា ក្នុងរយៈពេលដ៏ខ្លីខេត្តកំពតមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទាំងវិស័យអប់រំ វប្បធម៌ សាសនា ពិសេសវិស័យទេសចរណ៍ ដោយនៅក្នុងខេត្តក្តី តាមបណ្តារមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្តីគឺមានការប្រែប្រួលយ៉ាងឆាប់រហ័ស ពិសេសសមិទ្ធិផលទេសចរណ៍ឯកថ្មីៗ ប្លែក និងទាក់ទាញ ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្អាត អនាម័យបរិស្ថានស្អាត ដែលធ្វើឱ្យទេសចរដែលមកលេងកម្សាន្តមិនចេះនឿយណាយចិត្ត។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានបង្ហាញពីចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ក្នុងដំណើរការអភិវឌ្ឍខេត្តបន្តទៅមុខទៀតដោយបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មូលដ្ឋានភូមិ ឃុំ ក្រុង-ស្រុក ដើម្បីបង្ករភាពងាយស្រួលដល់ពលរដ្ឋ ពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។

ទន្ទឹមនឹងនោះដែរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍលើគ្រប់វិស័យហើយបន្តលើកកម្ពស់វិស័យអប់រំ ដោយការលើកកម្ពស់គុណភាពបង្រៀន និងសិក្សា ការអភិវឌ្ឍយុវជន និងកីឡា រួមជាមួយការអភិរក្ស និងលើកតម្កើងវប្បធម៌ប្រពៃណី ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យមានកំណើនប្រកបដោយចីរភាពភាព៕

អត្ថបទដែលជាប់ទាក់ទង