ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តបាត់ដំបង ទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ និងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ចំណុះអង្គភាពនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនដែរថា កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីធ្វើការប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការនានា និងការរាយការណ៍អំពីវឌ្ឍនភាពការងារ ព្រមទាំងដាក់ចេញការណែនាំ តម្រង់ទិសលើការងារចាំបាច់ក្នុងការអនុវត្តកិច្ចការចំពោះមុខ និងកិច្ចការនានាសម្រាប់បម្រើដល់សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នាពេលខាងមុខ៕

