**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តកំពង់ចាម៖ ការអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានថ្លែងថាការអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋ កាន់តែពេញចិត្តនូវសេវា និងរបៀប ផ្តល់សេវា ដែលរដ្ឋបាលខេត្តកំពុងផ្តល់ជូនពួកគាត់។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះ នៅសាលាខេត្តកំពង់ចាម ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ក្នុងឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានយក ចិត្តទុកដាក់ក្នុងការជំរុញអនុវត្តការផ្តល់សេវាសាធារណៈល្អ ដោយបានអនុវត្តកិច្ចការសំខាន់ៗ ចំនួន៤ គឺ៖

ទី១.ពង្រឹងការអនុវត្តការផ្តល់សេវាតាមច្រកចេញចូលតែមួយ ដែលរដ្ឋបាលគ្រប់ ថ្នាក់បានបង្កើតរួចរាល់។ យន្តការនេះ គឺបានប្រមូលផ្តុំសេវាឲ្យនៅកន្លែងតែមួយ បានផ្តល់ភាព ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកស្នើសុំ និងទទួលសេវាពីរដ្ឋ។

ទី២.ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ដោយបានអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បី ធ្វើការគ្រប់គ្រង និងផ្តល់សេវា អនុញ្ញាតឲ្យមានការស្នើសុំសេវាអនឡាញ, ការផ្តល់ជម្រើសក្នុងការ ទូទាត់ថ្លៃសេវាតាមប្រព័ន្ធធនាគារ, រក្សាទិន្នន័យនៃការស្នើសុំលើកទីមួយ ក្នុងប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដើម្បីផ្តល់ភាពងាយស្រួលដល់ការស្នើសុំសេវាលើកទី២ និងលើកបន្តបន្ទាប់ផងដែរ។

ទី៣.ការជំរុញចលនាប្រឡងប្រណាំង ដើម្បីជំរុញការផ្តល់សេវាល្អ ដែលតាមរយៈចលនានេះ ធ្វើឲ្យអង្គភាពផ្តល់សេវាគ្រប់លំដាប់ថ្នាក់ ខិតខំក្នុងការរៀបចំខ្លួនឲ្យក្លាយជាអ្នកផ្តល់សេវាឆ្នើមទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់សេវា។ ជាលទ្ធផលក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន អង្គភាព ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម នៃការប្រឡងប្រណាំង ថ្នាក់ជាតិ រួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ចាម, ការិយាល័យប្រជាពលរដ្ឋខេត្ត និងអង្គភាព ច្រកចេញចូលតែមួយខេត្ត។

ទី៤.ធ្វើការពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវា និងពង្រឹងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីការស្នើសុំសេវា៕

អត្ថបទដែលជាប់ទាក់ទង