**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព

ឯកឧត្តម ខូយ រីដា សង្ឃឹមថា ស្មារតី «ខ្មែរជួយខ្មែរ» និងវប្បធម៌ នៃការចែករំលែក នឹងបន្តជានិរន្ដរ៍ ដើម្បីរួមគ្នាស្ថាបនាខេត្តពោធិ៍សាត់ ឱ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សង្ឃឹមយ៉ាងមុតមាំថា ស្មារតី «ខ្មែរជួយខ្មែរ» និងវប្បធម៌ នៃការចែករំលែក នឹងបន្តជានិរន្ដរ៍ ដើម្បីរួមគ្នាស្ថាបនាខេត្តពោធិ៍សាត់ ឱ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។

ការបង្ហាញក្ដីសង្ឃឹមរបស់ ឯកឧត្តម ខូយ រីដា នាឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ លើការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ការជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាក នៃសង្គ្រាមឈ្លានពានតាមព្រំដែន និងការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំកោះសំពៅមាសសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត, លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត, លោក ប៊ុង តាំងឡាយ នាយកទីចាត់ការផែនការវិនិយោគ, មន្ត្រីរាជការ និងសប្បុរសជនជាច្រើនរូបទៀត។

មានមតិសំណេះសំណាល ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកាយវិការសប្បុរសធម៌របស់អស់ លោក លោកស្រី ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តទាំងអស់។

ជាការពិតណាស់ បងប្អូនបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ មាន ៣វិស័យសំខាន់ៗរួមមាន ៖ ទី១-ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ ពីចំណុចទេពឧកញ៉ា ឃ្លាំង មឿង ដល់វត្តវាល។ ដែលនេះ គឺជាការផ្តល់ «ពន្លឺ និងសុវត្ថិភាព» ជូនដល់ប្រជាពលរដ្ឋ និងបានធ្វើឱ្យមុខមាត់ខេត្តកាន់តែស្រស់បំព្រង ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ទី២-ការជួយដល់វីរកងទ័ពជួរមុខ កំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាកនៃសង្គ្រាមឈ្លានពានតាមព្រំដែន បងប្អូនមិនបានឈរមើលដោយបង្អង់ឡើយ។ ស្បៀងអាហារ និងថវិកាដែលបងប្អូនបានផ្តល់ឱ្យ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនខ្មែរយើងដែលកំពុងរងគ្រោះ ឱ្យមានសង្ឃឹមឡើងវិញ។

ទី៣-ការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី ១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ នឹងក្លាយជាឧបករណ៍ដ៏ស័ក្តិសិទ្ធិសម្រាប់ជួយសង្គ្រោះដល់ជនងាយរងគ្រោះ ចាស់ជរា និងកុមារកំព្រា។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ស្មារតី «ខ្មែរជួយខ្មែរ» និងវប្បធម៌នៃការចែករំលែកនេះ នឹងនៅតែបន្តជានិរន្តរ៍ ដើម្បីរួមគ្នាស្ថាបនាខេត្តរបស់យើង ឱ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ ឯកឧត្តម ប្តេជ្ញាចិត្តនឹងខិតខំបន្តបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្មរបស់បងប្អូន ឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង