រដ្ឋមន្ត្រី ការបរទេស ចិន នឹង ជួប រដ្ឋមន្ត្រី ការបរទេស អាមេរិក
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងជួបប្រជុំទ្វេភាគី ជាមួយ រដ្ឋមន្ត្រី ការបរទេស នៃប្រទេសធំៗ និងតំណាងអង្គការក្នុងតំបន់ លើរឹមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 តាមការស្នើសុំ។
អ្នកនាំពាក្យ Zhao Lijian បានបញ្ជាក់អោយដឹងថា ដូចដែលបានព្រមព្រៀងដោយភាគីចិន និងអាមេរិក លោក Wang នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅលើគែមនៃកិច្ចប្រជុំ G20 ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងចិន-អាមេរិកបច្ចុប្បន្ន និងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ។