**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ

រដ្ឋមន្រ្តីសុខាភិបាល៖ រយៈពេលជាង២ឆ្នាំ នៃការជួបជុំគ្នាជាទៀតទាត់ ដើម្បីសិក្សាស្វែងយល់ពីភាពជាអ្នកដឹកនាំ មន្រ្តីនិងថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានប្រើប្រាស់ភាសាតែមួយក្នុងការបម្រើការងារក្នុងវិស័យសុខាភិបាល

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣១៤៨រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាសុខាភិបាល និងបានលើកយកឧទាហរណ៍ ដែលមានលក្ខណៈជាក់ស្តែងមួយចំនួន មកចែករំលែកជាដំណោះស្រាយ ដើម្បីផ្តល់ជាគំនិត ដល់មន្រ្តីសុខាភិបាលទាំងអស់យកទៅធ្វើការឆ្លុះបញ្ចាំង និងកែលម្អចំណុចដែលមិនទាន់បានល្អប្រសើរ ព្រោះថា វិស័យសុខាភិបាលយើង បាននឹងកំពុងរួមគ្នាធ្វើដំណើរឆ្ពោះទៅរកឧត្តមភាព នៃការផ្តល់សេវា។

ឯកឧត្តមសាស្រ្តាចារ្យបានរំលឹកថា ថ្នាក់ដឹកនាំសុខាភិបាល គ្រប់លំដាប់ថ្នាក់បានជួបជុំគ្នាជាររៀងរាល់រសៀលថ្ងៃអង្គារ បានចំនួន ១០៤ដង ដើម្បីរំលែកចំណេះដឹង និងបទពិសោធន៍លើភាពជាអ្នកដឹកនាំ។ ការជួបជុំជាប្រចាំនេះបានធ្វើឱ្យមន្រ្តី និងថ្នាក់ដឹកនាំសុខាភិបាលបានយល់ច្បាស់ជាងមុនលើភាពជាអ្នកដឹកនាំ និងបានយកចំណេះដឹងនេះទៅប្រើប្រាស់នាពេលកន្លងមក រហូតធ្វើឱ្យវិស័យសុខាភិបាល កាន់តែមានភាពប្រសើរឡើង។

ជាកិច្ចបន្ត ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានធ្វើបទបង្ហាញអំពីការគ្រប់គ្រង សេវាសុខាភិបាលក្នុងកំឡុងពេលមានសង្គ្រាមឈ្លានពានកាលពីចុងឆ្នាំ២០២៥ កន្លងមក។ បទបង្ហាញនេះចែករំលែកបទពិសោធន៍ នៅក្នុងការងារត្រៀមខ្លួន និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយជាពិសេសពេលមានសង្គ្រាម។

ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តល់ការសំយោគ និងដោយសង្ខេប ចេញពីលទ្ធផល និងសមិទ្ធិផលដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីលើកត្តាដែលនាំឱ្យវិស័យសុខាភិបាល ទទួលបានជោគជ័យក្នុងខេត្តឧត្តរមានជ័យ ក៍ដូចជាតាមបណ្តាខេត្តផ្សេងៗទៀតនោះគឺ (១)ការប្រើប្រាស់ភាពជាអ្នកដឹកនាំដែលមានភាពធន់ បត់បែន និងឈរលើតុល្យភាព (២)ការតាំងចិត្តខ្ពស់ និងកាយរបស់មន្រ្តីសុខាភិបាលក្នុងការទ្រសភាពការណ៍ (៣)សមត្ថភាពនៃការអភិវឌ្ឍន៍ខ្លួនបានឆាប់រហ័ស និងការរៀនសូត្រយកចំណេះដឹងថ្មីៗមកប្រើក្នុងស្ថានភាពដែលប្រែប្រួលលឿន និង(៤)ការឈរលើជំហរស្មារតីរួមគ្នាតែមួយ របស់មន្រ្តីសុខាភិបាល តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម៕

អត្ថបទដែលជាប់ទាក់ទង