កម្មវិធី“រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមទាំង៥លើក

ថ្ងៃទី១៤ ខែកុម្ភៈ កម្មវិធី“រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី៥ដោយរលូន។កម្មវិធីគ្រប់ប្រភេទដូចជាកម្មវិធីច្នៃប្រឌិតថ្មី បទចម្រៀងនិងរបាំ កាយសម្ព័ន្ធ ល្ខោនហ៊ី កុងហ្វូ ឈុតកំប្លែងខ្លី និងវេទមន្តជាដើមបានដាក់តាំងបង្ហាញ ដែលបង្កើតបរិយាកាសពិធីបុណ្យដ៏ស្បាយរីករាយ និងសេរីមង្គល។ទីតាំងឆាកសម្តែងសំខាន់ និងទីតាំងឆាកសម្តែងបន្ទាប់បន្សំទំាងបួនកន្លែងត្រូវបានតភ្ជាប់គ្នាយ៉ាងរលូន។បច្ចុប្បន្ននេះ«អាហារពេលយប់ដាច់ឆ្នាំវប្បធម៌»នេះ ដែលបង្ហាញពីសុភមង្គល និងភាពស្បាយរីករាយក្នុងការជួបជុំគ្នាបានត្រៀមខ្លួនហើយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយប្រជាជនចិននៅជុំវិញពិភពលោក និងមិត្តភក្តិនៅក្រៅប្រទេសទាំងអស់ ។
សូមជួបជុំគ្នានៅម៉ោង ៨ យប់ ថ្ងៃទី ១៦ ខែកុម្ភៈ កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងអមជាមួយលោកអ្នកដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយស្បាយរីករាយ!

