**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការរីកចម្រើននៃវិស័យពុទ្ធចក្រ គឺពឹងអាស្រ័យលើកត្តា២ សំខាន់ៗ

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ការរីកចម្រើននៃវិស័យពុទ្ធចក្រ គឺពឹងអាស្រ័យលើកត្តាចំនួន២ សំខាន់ៗ។

នៅក្នុងពិធីអញ្ជើញកាត់ប្ញសសីមាព្រះវិហារមរតក ប៊ុន ស៊ាងលី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តស្លែង ស្ថិតនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ
តាកែវនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការរីកឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមបុរាណដ៏មានវ័យចំណាស់ប្រមាណជាង ៣០០ឆ្នាំ មួយនេះ ដែលបានបង្កលក្ខណៈដល់ការធ្វើបុណ្យ បំពេញទាន និងរក្សាសីល តាមតម្រូវការជាក់ស្តែងបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងមូលដ្ឋាន។ សមិទ្ធផលទាំងនេះ គឺបានកើតឡើងពីកម្លាំងមហាសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ រួមជាមួយនឹងថ្នាក់ដឹកនាំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ នៅលើមូលដ្ឋាននៃវប្បធម៌ចែករំលែករបស់ខ្មែរយើងតាំងពីដើមរៀងមក ដែលតែងចូលរួមជាមួយគ្នាក្នុងការកសាងសមិទ្ធផលជាផលប្រយោជន៍រួមជូនដល់ប្រជាជន និងប្រទេសជាតិ។

ឯកឧត្ដមបន្តថា ការកកើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចពេលនេះ គឺពិតជាបានចូលរូមចំណែកយ៉ាងសកម្មក្នុងការបម្រើផលប្រយោជន៍រួមក្នុងវិស័យព្រះពុទ្ធសាសនាទំាងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជានៅទូទាំងប្រទេស ជាពិសេសដើម្បីទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានស្ថិតស្ថេរគង់វង្សគ្រប់កាលវេលាតាមពុទ្ធប្បញ្ញត្តិ។

ឯកឧត្ដម ហ៊ុន ម៉ាណែត បញ្ជាក់ថា “ការរីកចម្រើននៃវិស័យពុទ្ធចក្រ គឺពឹងអាស្រ័យលើកត្តា ០២ សំខាន់ៗ៖ កត្តាទី១. អំណោយផលនៃបរិយាកាសសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការធានាបាននូវកម្ពុជាមួយ “គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ គ្មានជម្លោះទាក់ទងនឹងជាតិសាសន៍ និងសាសនា” និងកត្តាទី២. ការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ ពង្រឹង និងពង្រីកវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនលូតលាស់បន្តទៅមុខ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត”។

ឯកឧត្ដមបន្ថែមថា ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានខិតខំលុបបំបាត់នូវភាពអវិជ្ជមានដែលបន្សល់ពីអតីតកាលដ៏ខ្មៅងងឹតសូន្យសុងក្នុងរបបខ្មែរក្រហម តាមរយៈការផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាងដល់ប្រជាពលរដ្ឋ និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាអាទិ៍ វត្តអារាម សាលារៀន មន្ទីរពេទ្យ ជាដើម។ល។ ដែលជាមូលដ្ឋានរូបវ័ន្តបម្រើឱ្យការអនុវត្តជាក់ស្តែងនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

ឧត្ដមសេនីយ៍ឯកបន្តថា ក្នុងដំណាក់កាលវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដឹកនាំបញ្ជា ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់សែននាក់ដោយផ្ទាល់ និងរាប់លាននាក់ដោយប្រយោលឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺដ៏កាចសាហាវនេះ។ រាជរដ្ឋាភិបាល ក៏នៅតែបន្តយកចិត្តទុកដាក់បំផុតទៅលើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីការពារហានិភ័យពីការឆ្លងជំងឺនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងដោយមិនគិតថ្លៃ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងប្រទេស ឱ្យនៅបន្តការប្រុងប្រយ័ត្ន និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ព្រមជាមួយនឹងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតទ្បើងវិញក្នុងសហគមន៍សារជាថ្មីម្តងទៀត។

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។ ជាការតបស្នងចំពោះការបម្រើពិត និងធ្វើពិតនេះ ប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញនូវការជឿទុកចិត្ត និងសេចក្តីស្រឡាញ់តាមរយៈបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តដឹកនាំដំណើរអភិវឌ្ឍឆ្ពោះទៅមុខប្រកបដោយចីរភាព ដូចដែលបានឃើញរួចមកហើយនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅថ្មីៗនេះ។

ឯកឧត្ដមបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាព ឆន្ទៈ និងស្នាដៃបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន គឺការឱ្យតម្លៃប្រជាជន និងជួយដល់ប្រជាជនជាអាទិភាពចម្បង ដោយត្រូវបម្រើប្រជាជនទៅតាមតម្រូវការចាំបាច់ជាក់ស្តែងនៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស តាមរយៈសកម្មភាពក្នុងចលនារួមរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង