**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសក្រុមការងារដឹកនាំគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉ៅ ឌុម អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសក្រុមការងារដឹកនាំគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលពី លោកស្នងការនគរបាលខេត្ត នាយក- នាយករង រដ្ឋបាលសាលាខេត្ត ស្នងការរង អភិបាលរងខេត្ត នាយកទីចាត់ការរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

ក្រុមការងារដឹកនាំ និងជំរុញផ្តល់ឯកសារអត្តសញ្ញាណខេត្តត្បូងឃ្មុំ មានតួនាទី ភារកិច្ច ដូចខាងក្រោម៖

១ ទទួលខុសត្រូវដឹកនាំ ជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋខ្មែរដែលទើបគ្រប់ អាយុ១៥ឆ្នាំ និងពលរដ្ឋខ្មែរដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងពលរដ្ឋខ្មែរដែលមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរខូចខាត បាត់បង់ អស់ ឬជិតអស់សុពលភាពក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ស្របតាមផែនការ និងសន្ទស្សន៍ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះ បោះឆ្នោត និងបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨

២ ទទួលខុសត្រូវដឹកនាំ ជំរុញ និងអនុវត្តសេចក្តីណែនាំលេខ០៥០ សណន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយយក ចិត្តទុកដាក់ជាចម្បងលើការផ្តល់ឯកសារចំនួន៣គឺ (១) សំបុត្រកំណើត (២) សៀវភៅស្នាក់នៅ និង (៣) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

៣ ក្នុងករណីចាំបាច់ត្រូវដឹកនាំជំរុញ និងផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយប្រើប្រាស់យន្តការចល័ត ឬក្រុមការងារចល័តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

៤ ដឹកនាំ ជំរុញ និងអនុវត្តការផ្សព្វផ្សាយអំពីបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានទូលំ- ទូលាយ ដល់អង្គភាព និងរដ្ឋបាលក្រោមឱវាទ មន្ត្រីជំនាញ និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងដែនសមត្ថកិច្ច របស់ខ្លួន

៥ រៀបចំបង្កើតក្រុមការងារក្នុងប្រព័ន្ធទំនាក់ទំនង (ដូចជា CoolApp, Telegram, ឬ WhatsApp) ដើម្បីដឹកនាំ និងជំរុញផ្តល់ឯកសារអត្តសញ្ញាណតាមរដ្ឋបាលក្រុង ស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

៧ បូកសរុប និងធ្វើរបាយការណ៍អំពីលទ្ធផលការងារ តាមបណ្តាក្រុង ស្រុក និងឃុំ សង្កាត់ នីមួយៗ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនក្រុមការងារតាមដាន និងជំរុញការផ្តល់ឯកសារ អត្តសញ្ញាណ តាមភូមិភាគ (ដូចមានចែងក្នុងប្រការ២)

៨ អនុវត្តភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារទទួលបន្ទុករួម៕

អត្ថបទដែលជាប់ទាក់ទង