**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស

ក្រសួងអប់រំ ដាក់បញ្ចូនកម្មវិធីThinkThink របស់ជប៉ុន នៅសាលារៀនវត្តបូព៌ ខេត្ដសៀមរាប

ក្រសួងអប់រំយុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានដាក់ឲ្យប្រើប្រាស់កម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា(Think!Think)របស់ជប៉ុន នៅសាលាបឋមសិក្សាវត្តបូព៌ ដើម្បីអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្សានុសិស្ស ដែលត្រូវបានគេស្គាល់ថា ជាបំណិនសតវត្សន៍ទី ២១។

លោកស្រី Shiori Tokugawa ជាអ្នកគ្រប់គ្រងផ្នែកវិស័យអប់រំ របស់អង្គការ JICA មានប្រសាសន៍នៅក្នុងពិធីប្រគល់កម្មវិធីនៅសាលារៀនវត្ដបូព៌កាលពីថ្ងៃទី៥ខែកក្កដានេះថា ‘Think! Think!នេះ គឺជាកម្មវិធី Stem ឈានមុខគេពីប្រទេសជប៉ុន ដែលបានទទួលពានរង្វាន់ផ្នែកបច្ចេកវិទ្យាអប់រំ (Edtech) ល្អបំផុតរបស់ប្រទេសជប៉ុន និងពានរង្វាន់ Google លើកម្មវិធីល្អបំផុតសម្រាប់កុមារ។ លោកស្រីបន្ដថា ពួកយើងរីករាយក្នុងការបានដាក់ឲ្យប្រើប្រាស់កម្មវិធីនេះនៅសាលាបឋមសិក្សាវត្តបូព៌ ហើយលោកស្រីសង្ឃឹមថាកម្មវិធីនេះអាចជួយសិស្សឱ្យទទួលបានការអប់រំកាន់តែប្រសើរឡើង។ សាលាបឋមសិក្សាវត្ដបូណ៌នេះ គឺជាសាលាគោលដៅមួយក្នុងចំណោមសាលាគោលដៅចំនួន៩ក្នុង៦ខេត្ត ដែលជាកម្មវិធីកំពុងដំណើរការក្នុងភាពជាដៃគូសាធារណៈឯកជនជាមួយ JICA និង ក្រុមហ៊ុន WonderLab Co., Ltd.។លោកស្រីបន្ថែមថា Think!Think! គឺជាកម្មវិធីសិក្សា STEM ថ្មីមួយ ( STEM ជាពាក្យកាត់មកពីពាក្យពេញដែលមានន័យថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ពីប្រទេសជប៉ុន ដែលមានបំណងអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្ស ដូចជាការលើកទឹកចិត្ត និងការចង់ដឹងចង់ឃើញ ដែលត្រូវបានគេស្គាល់ថាជាបំណិនសតវត្សន៍ទី២១។


លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា Think! Think! ដែលជាកម្មវិធីសិក្សាលេខ១ បង្កើតឡើងដោយប្រទេសជប៉ុន មានប្រយោជន៍ជួយដល់កុមារ ឱ្យពូកែខាងគណិតវិទ្យា ជួយឲ្យកុមារចូលចិត្តបច្ចេកវិទ្យា និងជួយឲ្យកុមារកែប្រែឥរិយាបទចូលចិត្តការសិក្សា។លោកបន្តថា Think!Think! គឺជាកម្មវិធីអប់រំដ៏អស្ចារ្យបំផុតមួយដែលជួយដល់ការអភិវឌ្ឍនូវជំនាញនៃការគិតបែបស៊ីជម្រៅ និងជំនាញទន់ផងដែរ វាអាចជួយឲ្យសិស្សានុសិស្ស បានរៀននូវជំនាញថ្មីៗ ដែលជាតម្រូវការចាំបាច់នាពេលអនាគត។កម្មវិធីសិក្សាថ្មីមួយនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងសាលាចំនួន៩សាលារៀន រាប់ទាំងសាលាបឋមសិក្សាវត្ដបូព៌នេះ។ ហើយបន្ទាប់ពីនេះក៏រំពឹងផងដែរថាអាចនឹងធ្វើការពង្រីកនូវវិសាលភាពរបស់ខ្លួន ឲ្យក្លាយទៅជាកម្មវិធីសិក្សាថ្នាក់ជាតិ សម្រាប់ជំហានបន្ទាប់»៕

អត្ថបទដែលជាប់ទាក់ទង