**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

មហាសេដ្ឋីព័ត៌មាន និងជាសកម្មជនគាំទ្រប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង ត្រូវបានតុលាការផ្ដន្ទាទោសដាក់ ពន្ធនាគារ ២០ឆ្នាំ ក្រោមបទចោទប្រកាន់ពីការគប់គិតជាមួយកម្លាំងបរទេស និងបះបោរ

ហុងកុង៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មហាសេដ្ឋីព័ត៌មាន និងជាសកម្មជនគាំទ្រប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង លោក Jimmy Lai នៅថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ត្រូវបានតុលាការផ្ដន្ទាទោសដាក់
ពន្ធនាគារសរុប២០ឆ្នាំ នៅក្រោមបទចោទប្រកាន់ពីការគប់គិតជាមួយកម្លាំងបរទេស និងបះបោរ ដែលនេះជាការដាក់ទោសមួយដ៏ធ្ងន់ធ្ងរនៅក្រោមច្បាប់សន្តិសុខជាតិដែលចិនបានដាក់ឱ្យអនុវត្តលើទីក្រុងហុងកុង។

លោក Jimmy Lai មានអាយុ៧៨ឆ្នាំ ជាស្ថាបនិសារកាសែត Apple Daily ដែលបច្ចុប្បន្នត្រូវបានបិទទ្វារ បានចំណាយពេលជាង៥ឆ្នាំរួចហើយនៅក្នុងពន្ធនាគារ ហើយរូបលោកត្រូវបាន តុលាការហុងកុងកាត់ទោសឱ្យជាប់ពិរុទ្ធកាលពីខែធ្នូ ឆ្នាំ២០២៥ លើបទចោទគប់គិតជាមួយកងកម្លាំងបរទេស និងបះបោរ។ ដោយសារតែលោកមានវ័យចំណាស់ទៅហើយនោះ ការកាត់ទោស ដាក់ពន្ធនាគារ២០ឆ្នាំ គឺប្រៀបបានដូចជាការដាក់ទោសលោក Jimmy Lai ក្នុងពន្ធនាគារអស់មួយជីវិត។

នៅមុនការប្រកាសសាលក្រមផ្តន្ទាទោស មេដឹកនាំលោកខាងលិចជាច្រើនបានអំពាវនាវឱ្យអាជ្ញាធរក្រុងប៉េកាំងដោះលែងលោក Jimmy Lai។ ចំណែក ក្រុមគ្រួសារសាច់ញាតិរបស់លោក រួមទាំងអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភសកម្មជនប្រជាធិបតេយ្យរូបនេះអាចនឹងស្លាប់ក្នុងពន្ធនាគារ ដោយសាររូបលោកមានបញ្ហាសុខភាព ជាពិសេសជំងឺបេះដូង និងឡើងសម្ពាធឈាម។

គួរបញ្ជាក់ថា លោក Jimmy Lai ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួនជាលើកដំបូងកាលពីខែសីហា ឆ្នាំ២០២០ និងត្រូវបានកាត់ទោសឱ្យជាប់ពិរុទ្ធកាលពីឆ្នាំ២០២៥។ មុនការផ្ដន្ទាទោសនេះ លោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏ធ្លាប់បានលើកឡើងពីសំណុំរឿងរបស់លោក Jimmy Lai ផងដែរក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

យ៉ាងណាក៏ដោយ ក្រុមមន្ត្រីការទូតលោកខាងលិចជាច្រើន បានប្រាប់ Reuters ថាការចរចាលើការដោះលែងលោក Lai អាចនឹងចាប់ផ្ដើមធ្វើឡើងក្រោយការផ្តន្ទាទោសរូបលោក ហើយវា ក៏អាស្រ័យដែរថាតើលោក Lai នឹងប្ដឹងឧទ្ធរណ៍ឬក៏អត់៕

អត្ថបទដែលជាប់ទាក់ទង