**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

លោកជំទាវ ចាន់ សុម៉ាលី ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាវិទ្យាសាស្រ្តនយោបាយ អន្តររដ្ឋាភិបាលស្តីពីជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី នៅអាល្លឺម៉ង់

ភ្នំពេញ៖ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោល IPBES បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាវិទ្យាសាស្រ្ត-នយោបាយអន្តររដ្ឋាភិបាលស្តីពីជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី (IPBES-9) នៅទីក្រុងបោន ប្រទេសអាល្លឺម៉ង់។ កិច្ចប្រជុំនេះរៀបចំឡើងដោយលេខាធិការដ្ឋាន IPBES ដែលមានការចូលរួមពីប្រទេសជារដ្ឋភាគី ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ សរុបប្រមាណជាង១០០០នាក់ ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងរបាយការណ៍វិទ្យាសាស្ត្រសំខាន់ៗ ចំនួន៣ គឺ៖ ១)ការសិក្សាវាយតម្លៃលើការប្រើប្រាស់ប្រភេទសត្វ និងរុក្ខជាតិព្រៃប្រកបដោយចីរភាព ២)វិធីសាស្រ្តវាយតម្លៃលើគុណតម្លៃនៃជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី និង ៣) ការកំណត់វិធីសាស្ត្រសម្រាប់វាយតម្លៃអំពីផលប៉ះពាល់នៃការធ្វើអាជីវកម្មលើធនធានជីវៈចម្រុះ និងការរួមចំណែករបស់ធនធានជីវៈចម្រុះសម្រាប់ផលប្រយោជន៍របស់មនុស្សជាតិ។

របាយការណ៍ទាំងនេះនឹងត្រូវដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UNCBD) ដើម្បីពិចារណារក្នុងការប្រើប្រាស់ជាមូលដ្ឋាន និងជាធាតុចូលសម្រាប់ការរៀបចំក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF) ដែលគ្រោងនឹងដាក់ជូនសន្និសីទកំពូលលើកទី១៥ (UNCBD COP-15) ពិនិត្យ និងអនុម័តនាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។

ក្រៅពីនេះ កិច្ចប្រជុំក៏នឹងពិនិត្យលើផែនការនៃការកៀរគរថវិកា និងការកសាងសមត្ថភាពផ្នែកវិទ្យាសាស្ត្រសម្រាប់គាំទ្រដល់ដល់ការធ្វើសេចក្តីសម្រេចថ្នាក់នយោបាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង