កម្ពុជា-ប្រេស៊ីល អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង។
យោងតាមក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាន នៃទំនាក់ទំនងកម្ពុជា-ប្រេស៊ីល ព្រមទាំងបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ រួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕

