ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អនុញ្ញាតឲ្យតំណាងអង្គការពិព័រណ៍សន្តិភាពកម្ពុជា ជួបពិភាក្សាការងារ ផ្លាស់ប្ដូរបទពិសោធន៍ទាក់ទង និងការរៀបចំពិព័រណ៍ផ្នែករក្សាសន្តិភាព របស់កងកម្លាំងមួកខៀវកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹកថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២២ បានអនុញ្ញាតអោយតំណាងអង្គការពិព័រណ៍សន្តិភាពកម្ពុជា ចូលជួបពិភាក្សាការងារ ផ្លាស់ប្ដូរបទពិសោធន៍ទាក់ទង និងការងាររៀបចំពិព័រណ៍ផ្នែករក្សាសន្តិភាពរបស់កងកម្លាំងមួកខៀវកម្ពុជា ។