ឯកឧត្តម បួន ហេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្តការងារប្រចាំខែរបស់ក្រុមហ៊ុន Crisil ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.គ.ស អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្តការងារប្រចាំខែរបស់ក្រុមហ៊ុន Crisil ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ ទីប្រឹក្សា និងតំណាងក្រុមហ៊ុន Crisil ព្រមទាំងអ្នកពាក់ព័ន្ធ សរុប២០រូប។
សូមបញ្ជាក់ថា ក្រុមហ៊ុន Crisil គឺជាក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយអង្គភាពគ្រប់គ្រងគម្រោង នៃក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវាកម្មទីប្រឹក្សាប្រតិបត្តិការគ្រប់គ្រងសំរាម ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា៕

