ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង ដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ និងអបអរសាទរឆ្នាំថ្មីវៀតណាម នៅខេត្តតៃនិញ

វៀតណាម៖នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់នៃខេត្តជាប់ព្រំដែនកម្ពុជាចំនួន ៣ខេត្ត រួមមាន ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានអញ្ជើញទៅចូលរួមកិច្ចប្រជុំ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជួបជុំមិត្តភាព នៅខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្រាប់គណៈប្រតិភូខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត។ ដោយឡែក ក៏មានការចូលរួមអមដំណើរពីសំណាក់គណៈប្រតិភូដឹកនាំដោយថ្នាក់ដឹកនាំនៃ ខេត្តព្រៃវែង និង ខេត្តស្វាយរៀង ផងដែរ។
ពិធីនេះត្រូវបានរៀបចំឡើងនៅសង្កាត់គិននិញ ខេត្តតៃនិញ ដើម្បីទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក គ.ស.២០២៦ ដែលជាបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។
កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងពិភាក្សាអំពីការ ពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបណ្តាខេត្តដែលមានព្រំដែនជាប់គ្នា នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀត។

