**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ក្រសួងបរិស្ថាននិងសហភាពអឺរ៉ុប បង្ហាញឆន្ទៈគាំទ្រដល់ការចូលរួមគ្រប់គ្រង និងកែច្នៃសំរាម សំណល់រឹងទីប្រជុំជននៅក្នុងខេត្តសៀមរាបនិងបន្ទាយមានជ័យ

ភ្នំពេញ៖ ប្រតិភូក្រសួងបរិស្ថាន និងសហភាពអឺរ៉ុបប្រចាំកម្ពុជា EU Cambodia បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ លើកការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន។

ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូអឺរ៉ុបដឹកនាំដោយលោក Koen Everaert នៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចស្វែងយល់ជាក់ស្តែងពីសក្តានុពល និងកាលានុវត្តវិនិយោគលើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន របស់ក្រុមហ៊ុនGAEA នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ភាគីទាំង២។

ក្រោយពីមានបទបង្ហាញពីតំណាងក្រុមហ៊ុន និងកិច្ចពិភាក្សាជាមួយតំណាងពាក់ព័ន្ធ ក្រសួងបរិស្ថាន និងប្រតិភូនៃស្ថានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញពីឆន្ទៈលើកទឹកចិត្តឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តបង្កើនកិច្ចសហការជាមួយក្រុមហ៊ុនប្រមូល និងទុកដាក់សំរាម សំណល់ទីប្រជុំជន ដែលជំរុញឱកាសវិនិយោគដល់វិស័យឯកជន លើការផ្តល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រួមទាំងគម្រោងធ្វើការកែច្នៃសំរាមនៅតាមទីលានជាមួយបច្ចេកវិទ្យាថ្មី និងបំលែងជាថាមពលអគ្គិសនី ឱ្យទៅជាសក្តានុពលសេដ្ឋកិច្ច ដោយមានការចូលរួម និងការគាំទ្រពីក្រសួងបរិស្ថាន ដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យប្រសើរឡើងអនាម័យបរិស្ថាន លើកកម្ពស់សោភ័ណភាពទីក្រុង ដែលឆ្លើយតបនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេស ជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព និងការទាញយកឥណទានកាបូនកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស៕

អត្ថបទដែលជាប់ទាក់ទង