**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មន្រ្តីអ៉ីរ៉ាក់៖ ទីក្រុងវ៉ាស៉ីនតោនគំរាមអ្នកនយោបាយជាន់ខ្ពស់អ៉ីរ៉ាក់ ថានឹងដាក់ទណ្ឌកម្មលេីប្រាក់ចំណូលប្រេងដ៏សំខាន់ ប្រសិនបើក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរង់ត្រូវបានបញ្ចូលឱ្យមានតួនាទីក្នុងជួររដ្ឋាភិបាលអ៉ីរ៉ាក់

បរទេស៖ មន្រ្តីអ៉ីរ៉ាក់បានប្រាប់ Reuters ថាទីក្រុងវ៉ាស៉ីនតោនបានគំរាមអ្នកនយោបាយជាន់ខ្ពស់អ៉ីរ៉ាក់ ថានឹងដាក់ទណ្ឌកម្មសំដៅទៅលើរដ្ឋតែម្តង រួមទាំងទៅលេីប្រាក់ចំណូលប្រេងដ៏សំខាន់ ប្រសិនបើក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរង់ត្រូវបានបញ្ចូលឱ្យមានតួនាទីក្នុងជួររដ្ឋាភិបាលអ៉ីរ៉ាក់។ បេីយោងតាមការចេញផ្សាយនាថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦។

នេះជាវិធានការថ្មីនៃយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ក្រុមដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់ ដែលជាបញ្ហាខ្ទាស់យូរយារណាស់មកក្នុងសម្ព័ន្ធភាពរវាងអ៉ីរ៉ាក់ និងអាមេរិក។

ការព្រមានត្រូវបានលេីកឡេីងម្តងហើយម្តងទៀត នារយៈពេលពីរខែចុងក្រោយនេះ ដោយភារធារីអាមេរិកនៅទីក្រុងបាកដាដ លោក Joshua Harris នៅក្នុងការសន្ទនាជាមួយមន្ត្រីអ៉ីរ៉ាក់ និងមេដឹកនាំនិកាយស៊ីអ៉ីតដ៏មានឥទ្ធិពលនេះបើយោងតាមមន្ត្រីអ៉ីរ៉ាក់ចំនួន ៣នាក់ និងប្រភពដែលដឹងអំពីបញ្ហានេះ។ ពួកគេបាននិយាយទៀតថា សារនេះត្រូវបានបញ្ជូនទៅកាន់ប្រធានក្រុមមួយចំនួនដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់តាមរយៈអន្តរការី។

ចាប់តាំងពីចូលកាន់តំណែងឆ្នាំមុន លោក ត្រាំ បានធ្វើសកម្មភាពជាច្រេីនដេីម្បីធ្វើឱ្យរដ្ឋាភិបាលអ៉ីរ៉ង់ចុះខ្សោយរួមទាំងតាមរយៈប្រទេស អ៉ីរ៉ាក់។ មន្ត្រីអាមេរិក និងអ៉ីរ៉ាក់ បាននិយាយថា អ៉ីរ៉ង់ចាត់ទុកប្រទេសអ៉ីរ៉ាក់ថាមានសារៈសំខាន់ សម្រាប់ការរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យស្ថិតស្ថេរចំពោះមុខការរងទណ្ឌកម្មលោកខាងលិច ហេីយអ៉ីរ៉ង់បានប្រើប្រាស់ប្រព័ន្ធធនាគាររបស់ទីក្រុងបាកដាដជាយូរមកហើយ ដើម្បីកាត់បន្ថយការរឹតបន្តឹង។

តាមរយៈភាពជាប់ពាក់ព័ន្ធគ្នានេះ រដ្ឋបាលអាមេរិកព្យាយាមរារាំងចរន្តប្រាក់ដុល្លារ ដោយដាក់ទណ្ឌកម្មលើមន្រ្តីធនាគារអ៉ីរ៉ាក់ច្រេីនជាង ១០នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ប៉ុន្តែកន្លងមក ទីក្រុងវ៉ាស៉ីនតោនមិនដែលកាត់បន្ថយលំហូរសាច់ប្រាក់ដុល្លារពីប្រាក់ចំណូលប្រេងរបស់អ៉ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងកំពូលមួយនៃអង្គការ OPEC នោះទេ៕

អត្ថបទដែលជាប់ទាក់ទង